រឿងលុយមិនខ្វះទេ! Mint Chalida ជះលុយទៅលេងសមុទ្រនៅអាដាម៉ាន​ស៊ិចស៊ីឆ្លងប្រទេសម្ដងមើលអស់ប៉ុន្មានលុយ?! មានវីដេអូ

សូមជម្រាបថាការដើរលេងលើកនេះតារាស្រីលំដាប់តួឯកយ៉ាង Mint Chalida ម្ចាស់ចិត្តរបស់លោក Phupha Techanarong ទើបតែ check in ដើរលេងនៅសមុទ្រអាដាម៉ាន់ មានទាំងរូបភាពស្វីតនិងស៊ិចស៊ីផ្ញើរហ្វេនដែលនៅដេកផ្ទះ

ហើយនៅពេលថ្មីៗនេះសាម៉ីខ្លួននាងបានចែករំលែករូបភាពបន្ដទៀត គឺជារូបភាពលេងទឹកក្នុងឈុតហែលទឹកពណ៌ស្រស់នៅក្នុង IG ឈុតនីមួយៗរបស់នាង មើលទៅត្រជាក់ភ្នែកស្រស់ស្រាយណាស់​ អាចនិយាយបានថាស្អាតទាំងមនុស្សនិងទេសភាព

ដូចរូបខណៈពេលនាងកំពុងតែអង្គុយលើថ្មីហើយមានទឹកបោកមកពិតជាជាស្អាតខ្លាំងណាស់ ព្រមទាំងរូបកំពុងលេងទឹកពណ៌ផ្ទៃមេឃ និយាយពីថាទាំងពណ៌ឈុតហែលទឹកនិងពណ៌ទឹកសមុទ្រគឺស៊ីគ្នាពិតៗ បើបែបនេះហើយតើហ្វេនៗនៅស្ងៀមយ៉ាងមិចបានទៅអស់ក្រយៅដៃក៏អត់បញ្ហា….!

អត្ថបទដោយ : នីត្តា