Ploy Cherman ចេញមកប្រកាសហើយថាគ្មានម្ចាស់បេះដូង Lydia ជាសាក្សីដោយប្រយោគមួយនេះអានហើយដាច់ផ្ញារ! មានវីដេអូ

អាចនិយាយបានថាអស់កង្វល់ក្នុងចិត្តបន្ទាប់ពីរូបភាពក្នុង IG របស់តារាស្រី Ploy Cherman ជាមួយកំលោះ Tong Toupee ព្រោះតែអ្នកបណ្ដាញសង្គមមានការសង្ស័យខ្លាំងណាស់ថា Ploy បែកជាមួយ Claudine សង្សាស្រីសិស្សប្អូនតាំងតែពីពេលណា ឬមួយក៏នៅតែទាក់ទងគ្នាធម្មតាទេ

ដោយជាក់ស្ដែងប្អូនស្រីជិតដិតជាមួយ Ploy យ៉ាង Lydia បានចេញមកផុសបញ្ជាក់ហើយថា Ploy ពេលនេះបេះដូងទំនេរស្អាត ព្រមទាំងមានផុសពីលក្ខណៈសម្បត្តិអ្នកដែលចង់ចូលមកញ៉ែនាងទៀតផង រឿងនេះអាចនិយាយបានថាប្រយោគដែលខាង Lydia សរសេររៀបរាប់និងពិតជាអេមមែនទែន

“ស្អាត ស៊ិចស៊ី ហើយនៅទំនេរទៀត! តែបើមានស្នេហាថ្មី….ជួយស្រលាញ់បងស្រីរបស់ខ្ញុំបែបមួយដឹងមួយផង យកបែបថាច្បាស់លាស់ពិតប្រាកដ ស្រលាញ់ហើយចង់រៀបការរួមរស់ជាមួយគ្នា កុំអោយខាតពេល យកបែបស្នេហាចុងក្រោយដែលមិនធ្វើអោយឈឺចាប់និងខូចចិត្តទៀតណាចា! ប្រកាសអោយបានដឹង! (មិនចង់ឃើញបងស្រីគ្រាំគ្រាបេះដូងទៀតហើយ) @chermarn”

អត្ថបទដោយ : នីត្តា