ធ្លាប់តែធំជាងគេក្នុងចំណោមតារាស្រីៗក្នុងសិល្បៈថៃ ពេលនេះតារាស្រីតួឆ្នាស់តួឆ្នើមដ៏ល្បីឈ្មោះច្រើនឆ្នាំក្នុងរឿងភាគថៃនាង Aum Lukkana ប្រែចិត្ដលែងគិតចង់បានសម្រស់ដើមទ្រូងធំៗទៀតហើយ គឺចង់បានរាបៗបែបទំហំធម្មជាតិរបស់នាងកាលពីមុនវិញហើយក៏សម្រេចចិត្តវះកាត់យកស៊ីលីកូនចេញពីដើមទ្រូងវិញរួចរាល់ហើយផងដែរ។
ក្នុងកំឡុងពេលដប់ឆ្នាំកន្លងមកនេះអ្នកណាមិនល្បីថារូបនាង Aum Lukkana គឺជាតារាស្រីស៊ិចស៊ីក្នុងសិល្បៈថៃ ទាំងការតែងកាយក៏មានតែឈុតស៊ិចស៊ីៗទាំងសម្រស់មុខមាត់រូបរាងក៏នាងកែកុនឲក្លាយជាតារាស្រីស៊ិចស៊ីក្នុងប្រចាំសិល្បៈថៃផងដែរ។ សម្រាប់តែថ្មីៗនេះតារាស្រីដែលធ្លាប់តែវះកាត់បន្ថែមដើមទ្រូងឲមានទំហំធំ បែរជាប្ដូរចិត្តចង់មានទំហំធម្មតាវិញ ដោយហេតុផលថា ទីមួយពេលនេះនាងមានកូនតូចហើយទោះមិនបំបៅដោះកូនក៏ដើម្បីការងាយស្រួលមើលថែកូនដែរ ម្យ៉ាងវិញទៀតក៏គិតថាសម័យនេះនារីមានដើមទ្រូងរាបៗក៏ស្អាតម្យ៉ាងដែរថែមមើលទៅក្មេងជាងវ័យទើបនាងចង់ប្ដូរស្ទាយម្ដង រួមទាំងស្ទាយការតែងកាយផងដែរ។ តោះមកមើលស្ទាយថ្មីរបស់តារាស្រីនាង Aum Lukkana ទោះជាប្ដូរទំហំមកតូចជាងមុន តែរឿងស៊ិចស៊ីនាងមិនចោលនោះទេ៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ