ជារឿងរ៉ាវកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរនៅក្នុងសិល្បៈថៃពាក់ព័ន្ធនឹងរឿងក្ដីក្រុមហ៊ុនឆបោក Forex-3D ដែលបានបោកយកលុយប្រជាជនថៃឲមកដាក់ទុនអស់រាប់រយលានបាត ហើយមិនមានការសងវិញនិងមិនមានអ្នកណាចេញមុខមកដោះស្រាយ។ ក្រោយការស្រាវជ្រាវនឹងស៊ើបអង្កេតពីក្រុមប៉ូលីសថៃ បានរកឃើញអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Forex-3D ក្នុងនោះក៏មានក្រុមគ្រួសារតារាមួយចំនួនផងដែរ រួមទាំងក្រុមគ្រួសាររបស់តារាស្រី Baitoey Suteewan។
ដោយពេលនេះតារាស្រីនាង Baitoey Suteewan និងស្វាមីលោក Dj Man កំពុងត្រូវបានប៉ូលីសស៊ើបអង្កេតអស់រយះពេល៩ខែហើយ។ តារាស្រី Baitoey និងស្វាមី បានចេញមុខមកឲការសម្ភាសន៍កាលពីថ្មីៗនេះថា ក្នុងរយះពេល៩ខែកន្លងមកនេះនាងនិងស្វាមីពិបាកចិត្តជាខ្លាំងថ្ងៃណាក៏គិតដល់កូនដែរ។ ប្រសិនបើនាងនិងស្វាមីពិតជាត្រូវជាប់គុកមែនតើកូននាងនៅតូចយ៉ាងនេះ នឹងត្រូវរស់នៅយ៉ាងណាទៅ នាងនិងព្យាយាមជំនះក្នុងរឿងក្ដីនេះ។ នាងក៏សូមអះអាងផងដែរថានាងនិងស្វាមីមិនមានពាក់ព័ន្ធនឹងការបើកក្រុមហ៊ុន Forex-3D ទេ ស្វាមីនាងគ្រាន់តែស្គាល់រាប់អានជាមួយម្ចាស់ក្រុមហ៊ុនទើបឃើញមានរូបថត ថតជាមួយគ្នា។ ហើយសម្រាប់ប្រភពលុយដែលតែងតែឃើញរូបនាងទិញរបស់ប្រេនៗនាពេលកន្លងមកនេះ គឺជាលុយរបស់នាងផ្ទាល់ជាលុយដែលនាងខំរកបានពីអាជីពជាអ្នកចម្រៀងអស់រយះពេលដប់ឆ្នាំជាងកន្លងមកនេះ នាងពិតជាខ្លាចណាស់ខ្លាចខ្លួនអាចត្រូវជាប់គុកមែនដោយអយុត្ដិធម៌ ទាំងនេះគឺជាសម្ដីរបស់តារាស្រី Baitoey ដែលបានលើកឡើងខណះពេលសម្រក់ទឹកភ្នែកពេលសម្ភាសន៍ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ