អាចនិយាយបានថាគួអោយស្រលាញ់ហើយចុះសម្រុងមនុស្សជុំវិញខ្លួនតែម្ដង សម្រាប់ Bow Maylada ព្រោះក្រៅពីចុះសម្រុងជាមួយក្រុមមិត្តភ័ក្ដរបស់ Alex Teeradetch បានយ៉ាងល្អហើយ នាងក៏ចុះសម្រុងជាមួយគ្រួសារខាង Alex ទៀតផងដែរ
យ៉ាងជាក់ស្ដែងដូចដំណើរកំសាន្ដដែល Alex បាននាំ Bow ទៅដើរលេងនៅប្រទេសកូរ៉េជាមួយក្រុមគ្រួសារ ទាំងម៉ាក់ទាំងប៉ា ហើយនិងប្អូនស្រី ហើយក៏មានរូបភាពស្អាតនិងគួអោយស្រលាញ់បានបង្ហោះនៅលើបណ្ដាញសង្គមដើម្បីអោយហ្វេនៗបានឃើញទាំងអស់គ្នា ជារូបភាពដែល Bow អង្គុយនៅកណ្ដាលហើយមាន Alex និងប្អូនស្រីអង្គុយសងខាងហើយផ្អែកស្មារបស់នាង ក្លាយជាគ្រួសារតែមួយហើយចា
ក៏នៅមានរូបភាពគូរបស់ Alex – Bow ជាច្រើនទៀតមានគ្រប់បែបយ៉ាងទាំងដើរមើល ទាំងថតរូប ទាំងញុំអី ពិតជាគួអោយស្រលាញ់ហើយមើលទៅកក់ក្ដៅពិតៗ
អត្ថបទដោយ : នីត្តា