ចង់អោយមេឃក្ដៅបែបនេះរហូត! Bella Ranee ស្លៀកឈុតហែលទឹកអង្គុយថតរូបនៅមាត់អាងហែលទឹកឃើញហើយទន់ជើង! មានរូបភាព
បានឃើញរូបភាពរបស់តារាសម្ដែងស្រីល្បីឈ្មោះម៉ឺនលានយ៉ាង Bella Ranee មួយរយៈនេះគឺថាស៊ិចស៊ីជាងមុនឆ្ងាយណាស់ ហើយក៏មានពេលវេលាជួបមិត្តភ័ក្ដច្រើនជាងមុន នេះទើបតែបបួលក្រុមមហាមិត្តទៅដើរលេងជាមួយគ្នា ហើយថតរូបស្អាតៗមកផុសនៅលើបណ្ដាញសង្គមផ្ញើរហ្វេនៗជាច្រើនទៀត
ហើយថ្មីៗនេះ Bella បានផុសរូបថតញញឹមស្រស់ស្រាយចែករំលែកភាពស្រស់ស្រាយ នៅមាត់ស្រះហែលទឹក អង្គុយធ្វើស្ទាយថតរូបធម្មតាៗ ក្នុងឈុតដៃតូចព៌ណផ្ទៃមេឃមានផ្ដាពាលពេញ បង្អួតជើងតូចស្រលូនដ៏ស្រស់ស្អាត ហើយមានលាយលំនិងភាពស៊ិចស៊ីតិចៗទៀត ប៉ុន្ដែគួអោយស្រលាញ់មើលទៅស្រស់ស្អាតណាស់ អមជាមួយប្រយោគថា “ក្ដៅៗៗៗៗបែបនេះ មកលេងទឹកជាមួយគ្នាល្អទេ”
ហើយរូបភាពរបស់នាង ក៏មានអ្នកចូលមកចុចឡាយនិងខមិនអោយច្រើនណាស់ គ្រប់គ្នាសុទ្ធតែសរសើរពីសម្រស់និងភាពស្រស់ស្រាយរបស់នាងទាំងអស់
អត្ថបទដោយ : នីត្តា