មានរឿងអ្វីបានជា Prang Kannarun ផុសរូបរបស់ខ្លួនប៉ុន្មានសន្លឹកនេះហើយដាក់ cation ធ្វើអោយអ្នកគាំទ្រខមិនផ្ញើរ……! មានវីដេអូ
អោយតែមានពេលវេលាទំនេរដឹងតែតារាសម្ដែងស្រីស្អាត Prang Kannarun ប្រមូលខោវអាវដាក់កាបូបហោះហើរទៅក្រៅប្រទេសដើម្បីសម្រាកលំហែកាយជាមួយរដូវកាលត្រជាក់ ហើយជាក់ស្ដែងក៏បានឃើញនាងផុសរូបពីប្រទេស Switzerland មកនេះរឿងមួយដែលអាចបំពេញថាមពលអោយរាងកាយនិងបេះដូងរបស់នាងបានយ៉ាងល្អ
ហើយសាម៉ីខ្លួនក៏មិនភ្លេចក្នុងការប្រមូលយករូបភាពស្អាតមកផ្ញើរហ្វេនៗដូចសព្វមួយដង តែអ្វីដែលធ្វើអោយគ្រប់គ្នាគាំងយោបល់ម្ដងទៀតនោះគឺ ឃ្លាប្រយោគសារដែលនាងបានផុសនៅពីខាងក្រោមរូបភាពដែលសាម៉ីខ្លួនសរសេរថា “មិនថានៅទីណាសប្បាយឬពិបាកចិត្ត ត្រូវតែទៅជាមួយវា តែប៉ុណ្ណឹងេង”
រឿងនេះធ្វើអោយអ្នកគាំទ្រដែលបានឃើញក៏ប្រញាប់ចូលមកខមិនជារូបភាព Emoji បេះដូងយ៉ាងច្រើនកុះករ ហើយម្នាក់ៗនៅមានខមិនសរសេរថា ចង់ឃើញ Prang ប្រើជីវិតមានក្ដីសុខ ហើយបង្កើតភាពស្រស់ស្រាយអោយដល់ហ្វេនៗបែបនេះរហូតទៅ
អត្ថបទដោយ : នីត្តា