មួយរយៈនេះវិស័យសិល្បៈពិតជាក្ដៅដូចបាយពុះ ព្រោះពត៌មានតារាៗបែកគ្នាច្រើនគូ រួមទាំងគូចុងក្រោយដែលហ្វេនៗកំពុងតែផ្ដោតអារម្មណ៍យ៉ាងខ្លាំងគឺ Bow Benjawan និងលោក Got Jirayu បន្ទាប់ពីមានអ្នកសង្កេតឃើញថា ខាងស្រីបានលុបរូបភាពគូជាមួយខាងប្រុសអស់គ្មានសល់សូម្បីតែមួយ ហើយនៅមានផុសប្រយោគនៃពាក្យសម្ដីជាហូរហែរទៀត
នៅពេលថ្មីៗនេះប្រតិកម្មរបស់អ្នកទាំងពីរក្រោយពីមានពត៌មានថាអ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងរវាងគ្នានិងគ្នាហើយ ចំណែកខាងលោក Got ក៏បានចេញមកផុសប្រយោគថា “Good bye social media … see u soon”
ចំណែកឯខាងស្រីក៏នៅតែមានផុសប្រយោគផ្សេងៗ ជាពិសេសផុសចុងក្រោយដោយពាក្យថា “អ្នកត្រូវតែមានអនាគតដែលអ្នកបានស្រម៉ៃថា “អ្វីគ្រប់យ៉ាងនិងល្អប្រសើរឡើងជាងមុន” មិនមែនអស់សង្ឃឹមថាអ្វីគ្រប់យ៉ាង #និងត្រូវអាក្រក់នោះទេ” មានអ្នកគាំទ្រជាច្រើនចូលមកខមិនផ្ដល់កំលាំងចិត្តជាច្រើនចំពោះរឿងនេះ ហើយគ្រប់គ្នាក៏គាំទ្រយ៉ាងមុតមាំថា Got-Bow និងត្រលប់ទៅដូចដើម ព្រោះមុននេះទើបតែមានរូបភាពផ្អែមល្ហែមគម្រប់ខួបស្នេហាអស់រយៈ 10 ឆ្នាំជាមួយគ្នា
អត្ថបទដោយ : នីត្តា