រាប់ឆ្នាំទើបមានរូបគូមួយ James Jirayu ហ៊ានផុសរូបភាពគូជាមួយសង្សាស្រីបើកបង្ហាញខ្លួនជាផ្លូវការហើយ! មានវីដេអូ
បន្ទាប់ពីទាក់ទងមើលចិត្តគ្នាជាយូរឆ្នាំក៏រូបភាពគូមិនទាន់មានអោយហ្វេនៗត្រជាក់ចិត្តនោះទេ សម្រាប់គូរបស់តារាប្រុសរូបសង្ហាអារម្មណ៍ James Jirayu ជាមួយសង្សាស្រីក្រៅសិល្បៈអូន Foam មានតែរូបភាពដែលបានផុសចេញតាមរយៈមិត្តភ័ក្ដតែប៉ុណ្ណោះ
តែជាក់ស្ដែងមើលទៅក្ដីស្រលាញ់របស់លោក James Jirayu កាន់តែចុះសម្រុងគ្នាខ្លាំងឡើងហើយ ទើបហ៊ានផុសរូបគូជាមួយមិត្តស្រីយ៉ាងបើកចំហរដោយខ្លួនឯងក្នុង IG ផ្ទាល់ខ្លួនហើយថែមទាំងមានប្រយោគសារថា “បែរខ្នងដាក់កាមេរ៉ា……បែរមុខអោោយសមុទ្រ……បែរបេះដូងអោយអូន”
អាចនិយាយបានថារូបភាពនេះ James Ji ធ្វើអោយមិត្តភ័ក្ដនិងអ្នកគាំទ្រប្រញាប់ចូលមកចុចឡាយអោយជាប្រញាប់ណាស់ព្រោះពេញចិត្តពេញថ្លើមចំពោះរូបភាពមួយនេះ
អត្ថបទដោយ : នីត្តា