អ្នកទើបញ៉ែគ្នាថ្មីៗអែបកៀន Chompoo-Knot រត់ចោលកូនៗទៅញុំបាយពេលល្ងាចជាមួយគ្នាតែពីរនាក់ស្វីតជាងអ្នកទើប….! មានវីដេអូ
ប្រមូលកូនប្រមូលចៅទៅដើរលេងនៅប្រទេសអង់គ្លេសយ៉ាងសប្បាយរីករាយសម្រាប់គ្រួសាររបស់អ្នកម៉ាក់កូនបីស្រីស្អាតកំពូលហ្វេសិនប្រចាំប្រទេសថៃយ៉ាង Chompoo Araya ជាមួយស្វាមីកំពូលសង្ហា Knot Wisarut មានកូនៗទាំងបីនាក់គឺ Shayfa-Phayu-Gale នាំគ្នាទៅដើរទស្សនាតាមកន្លែងផ្សេងៗ
ហើយដំណើរកំសាន្ដលើកនេះលោកប៉ារូបសង្ហានៅបានឆ្លៀតឱកាសនាំកូនប្រុសទាំងពីរទៅមើលសាលារៀនទុកជាមួយទៀតផង ដើម្បីទុកជាការត្រៀមខ្លួនក្លាយជាអ្នកសិក្សានៅប្រទេសអង់គ្លេស
ក្រៅពីមានសកម្មភាពឬរូបភាពជាគ្រួសារដ៏គួអោយស្រលាញ់ហើយ ក៏នៅមានរូបភាពស្វីតរ៉ូមែនទិករវាងលោកប៉ាអ្នកម៉ាក់តែពីរនាក់ផងដែរ ហើយជាក់ស្ដែងនៅមានបង្អួតរូបភាពកៀកកើយយ៉ាងគួអោយស្រលាញ់ខណៈពេលទៅទទួលទានអាហារពេលល្ងាចជាមួយគ្នាផងដែរ អ្នកអត់គូរ អ្នកទើបតែមានគូរ អ្នកទើបតែញ៉ែគ្នាថ្មីៗអីក៏ដោយសូមចៀសផ្លូវចា ព្រោះលោកប៉ាអ្នកម៉ាក់កំពុងផ្អែមល្ហែម
អត្ថបទដោយ : នីត្តា