នៅចាំតួឯកក្នុងរឿង Yes or Noរូបនេះទេ? ពេលនេះមានពត៌មានថាតារា Tomboy រូបសង្ហារ Tina Suppanad ជួបគ្រោះថ្នាក់ចរាចរណ៍ភាគីម្ខាងទៀតរងរបួសធ្ងន់រង់ចាំការដោះស្រាយ ចំណែកខាង Tina ប្រាប់ថាមិនបានគេចយករួចខ្លួននោះទេគ្រាន់តែពេលនោះភ័យស្លន់ពេកគិតអ្វីមិនឃើញព្រោះហេតុការណ៍ភ្លាមៗពេក។
ដោយកាលពីថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅប្រទេសថៃរវាងឡាននិងម៉ូតូ ដោយអ្នកម៉ូតូរបួសធ្ងន់ត្រូវដឹកទៅព្យាបាលនៅមន្ទីពេទ្យ។ ចំណែកខាងឡានត្រូវបានគេដឹងថាគឺបើកបរដោយតារា Tomboy មានប្រជាប្រិយភាពមួយរូបក្នុងសិល្បៈថៃ គឺតារាសម្ដែងTina Suppanad។ ដោយខាង Tina ទទួលស្គាល់ថាពិតជារូបលោកមែន ហើយក៏មិនមែនចេតនាគេចវៀសដែរ និងចូលខ្លួនមកដោះស្រាយឲភាគីម្ខាងទៀតដែលមានរបួស ពេលភ្លៀមៗរូបលោកគ្រាន់តែតក់ស្លុតនិងភិតភ័យគឺមិនមែនចេតនាមិនទទួលខុសត្រូវនោះទេ ហើយពេលនេះក៏បានទៅដោះស្រាយជាមួយសាច់ញាតិក្រុមគ្រួសារភាគីម្ខាងទៀតដើម្បីគិតគូររឿងថ្លៃព្យាបាលផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ