Aff Thaksorn ឆ្លើយតបហើយក្រោយពេលមានអ្នកអាងឈ្មោះថាស្គាល់អតិតស្វាមីសួររឿង Matt-Songkran ចែកផ្លូវគ្នាថា……! មានវីដេអូ
ធ្វើអោយតារាសម្ដែងស្រីល្បីឈ្មោះអ្នកម៉ាក់កូនមួយយ៉ាង Aff Thaksorn ត្រូវប្រញាប់ចេញមកស្រាយបញ្ចាក់ដោយខ្លួនឯងទាក់ទង់និងរឿងអតិតស្វាមី
បន្ទាប់ពីមានករណី Matt-Songkran បែកគ្នាក៏មានអ្នកបណ្ដាញសង្គមមិនស្គាល់អត្តសញ្ញាណ យកឈ្មោះអ្នកទាំងពីរថាអ្នកនាក់ជិតដិត បានចេញមកសរសេររៀបរាប់ជាសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គមទាក់ទងនិងរឿងខាងលើ រហូតធ្វើអោយរឿងនេះត្រូវបានគេយកមកពិភាក្សាជាច្រើននៅលើបណ្ដាញសង្គម
ជាក់ស្ដែងខាង Aff បន្ទាប់ពីបានដឹងដំណឹងនេះហើយ សាម៉ីខ្លួនមិនចាំយូរប្រើតំបន់របស់ខ្លួនក្នុង IG story ឈ្មោះ @aff_taksaorn ចែករំលែកសារដែលទាក់ទងនិងរឿងនេះ ដោយសរសេរជាប្រយោគអះអាងយ៉ាងលំអិតថា
“មិនមែនជាការពិតទេចា សូមមេត្តាកុំប្រើឬអះអាងថាខ្លួនស្និតស្នាល ឬជាអ្នកគាំទ្ររបស់ Aff អោយសោះចា”
ហើយក៏បានផុសរូបខណៈពេលនាំកូនស្រីជាទីស្រលាញ់ទៅញុំាបាយជាមួយលោកតាខាងប៉ានិងសមាជិកផ្សេងទៀតក្នុងគ្រួសារជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយហ្វេនដែលបានឃើញក៏នាំគ្នាចុចឡាយនិងខមិនសរសើរអ្នកម៉ាក់ចំពោះភាពគួអោយស្រលាញ់នេះជាខ្លាំង
អត្ថបទដោយ : នីត្តា