Taew Nathaporn បើកបង្ហាញផ្ទះមាត់ទឹករបស់លោកប៉ាដេញពេលវេលាល្អបានធ្វើបុណ្យរំលឹក……កក់ក្ដៅខ្លាំងណាស់! មានវីដេអូ
ដេញពេលវេលាល្អបានកាលពីថ្ងៃទី (1 ឧសភា) តារាសម្ដែងស្រីស្អាត Taew Nathaporn និងបងស្រី Tao Nattawadee ព្រមជាមួយអ្នកម៉ាក់ បានធ្វើដំណើរទៅធ្វើបុណ្យនៅផ្ទះចាស់មាត់ទឹកជាមរតរបស់លោកប៉ាដែលបានបន្សល់ទុក អាចនិយាយបានថាផ្ទះមានបរិយាកាសកក់ក្ដៅណាស់ ហើយហ៊ុំព័ទ្ធទៅដោយភាពត្រជាក់ត្រជុំ
Taew បាននាំយករូបភាពនៃផ្ទះហើយនិងរូបភាពនៃការធ្វើបុណ្យមកផ្ញើរហ្វេនៗថែមទាំងបានប្រាប់ថាថ្ងៃនេះកក់ក្ដៅក្នុងចិត្តណាស់នេះជាការជួបជុំសាច់ញ្ញាតបងប្អូនទាំងអស់
ក្រៅពីនេះបងស្រីរបស់នាងក៏បាននិយាយរៀបរាប់បន្ថែមពីផ្ទះមួយខ្នងនេះផងដែរថា “សួស្តីថ្ងៃនេះជាថ្ងៃល្អ ធ្វើបុណ្យនៅផ្ទះមាត់ទឹករបស់លោកប៉ា ទាំងពិធីព្រាហ្មណ៍ និងបុណ្យពុទ្ធសាសនា ជាការជួបជុំញាតមិត្តបងប្អូនតាំងពីសម័យរបស់លោកតាលោកយាយ ហើយតដល់កូនចៅជាច្រើនជំនាន់ទៀត…….”
អត្ថបទដោយ : នីត្តា