មូលហេតុអញ្ចឹងសោះ! Aff បាត់មុខពីកម្មវិធី 3Zap ជាច្រើនសប្ដាហ៍ធ្វើអោយគ្រប់គ្នាយល់ច្រលំថានាងមានបញ្ហាជាមួយរឿង…..! មានវីដេអូ
បាត់មុខបាត់មាត់ពីកញ្ចក់ទូរទស្សន៍មួយរយៈធំ សម្រាប់តួឯកស្រីកូនមួយកំពូលសម្រស់យ៉ាង Aff Thaksorn ធ្វើអោយគ្រប់គ្នានឹករលឹកជាខ្លាំង បន្ទាប់ពីមិនបានឃើញមុខក្នុងកម្មវិធី 3Zap ទោះបីជាម៉ាក់ៗបង្ហាញខ្លួននៅលើ IG ផ្ទាល់ខ្លួនហើយក៏ដោយ
នៅពេលថ្មីៗនេះបានទទួលចម្លើយពីសាម៉ីខ្លួនរួចរាល់ហើយ នៅពេលមានអ្នកគាំទ្រចូលទៅខមិនសួរក្រោមរូបភាពក្នុង IG ថា “អ្នកនាង Aff ឈប់ធ្វើពិធីករក្នុងកម្មវិធី 3Zap ហើយមែនទេ បងមិនបានឃើញអូនជាច្រើនវគ្គហើយ នឹកខ្លាំងណាស់ចា”
ហើយអ្នកម៉ាក់រូបស្រស់ក៏ប្រញាប់ចូលទៅឆ្លើយតបថា “នៅធ្វើដូចដើមចា កន្លងមកនេះគឺឈប់សម្រាកលំហែរកាយរដូវក្ដៅចា” ហ្វេនៗបានឃើញដូច្នេះហើយ ក៏សប្បាយចិត្ត ឈប់សង្ស័យទៀតហើយ
អត្ថបទដោយ : នីត្តា