គូនេះយ៉ាងណាវិញដែរ? អ្នកគាំទ្រនៅតែមានការសង្ស័យពីទំនាក់ទំនងរបស់តួឯកស្រីនាង Matt Peranee ជាមួយនឹងអ្នកជំនួញប្រាក់លានអតីតសង្សារតួឯកស្រី Aum Patcharapa លោក Pok Phornprapha ព្រោះឃើញមួយរយះនេះទាំងគូបង្ហាញភាពស្និទ្ធស្នាលតាមបណ្ដាញសង្គមទោះជាធ្លាប់មានពត៌មានចចាមអារ៉ាមទាក់ទងគ្នា។
ដោយថ្ងៃមុននេះក្នុងបណ្ដាញសង្គមរបស់លោក Pok ឃើញមានបង្ហោះវីដេអូរបស់ Matt ក្នុងឈុតស៊ិចស៊ីស្រស់ស្អាតតុបតែងមុខមាត់ មកលេងMVបទចម្រៀងថ្មី។ រំលឹកដល់កាលពីដើមឆ្នាំ ទាំងគូក៏ត្រូវបានគេប្រទះឃើញចាប់ដៃគ្នាបណ្ដើរក្នុងកម្មវិធីជប់លៀងជួបជុំមិត្តភក្ដិឆ្លងឆ្នាំរួចមកហើយផងដែរ រហូតធ្វើឲមានពត៌មានដ្រាម៉ាប្រកាសចែកផ្លូវគ្នារវាងតួឯកស្រី Aum Patcharapa និងលោក Pok ។ ហើយពត៌មាននោះក៏បានស្ងាត់ទៅវិញដោយ Matt នៅមានទំនាក់ទំនងស្នេហាជាមួយលោក Songkran នៅឡើយកាលនោះ ថែមប្រាប់ថាលោក Pok និង Matt ត្រឹមមិត្តភិក្ដិស្គាល់គ្នាច្រើនឆ្នាំ។
ពេលនេះពត៌មានចចាមអារ៉ាមថាគូនេះទាក់ទងគ្នាបានកើតមានជាថ្មី បន្ទាប់ពីតារាស្រី Matt Peranee ក៏ប្រកាសចែកផ្លូវគ្នាជាមួយអតីតសង្សារលោក Songkran ហើយផងដែរ ថែមលោក Pok ក៏មកបន្ដបង្ហោះរូបវីដេអូ Matt ក្នុងបណ្ដាញសង្គមរបស់លោក ធ្វើឲមហាជននាំគ្នាគិតថាគូនេះមានទាក់ទងគ្នាហើយតែយ៉ាងណាក៏ដោយមិនទាន់មានការមកឆ្លើយពិតឬមិនពិតយ៉ាងណាពីមាត់តារាស្រី Matt Peranee នៅឡើយទេសម្រាប់ពត៌មានខាងលើ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ