Matt ទៅធ្វើ review ម្ហូបអាហារជុំគ្នាជាមួយ Taew-Pranai បញ្ចាក់យ៉ាងច្បាស់ថានរណាជាអ្នកថតរូបអោយ! មានរូបភាព
ងាកខ្លួនធ្វើស្អីក៏ត្រូវគេចាប់អារម្មណ៍និងចាំចាប់កំហុសជានិច្ច សម្រាប់តារាសម្ដែងស្រី Matt Peeranee ក្រោយពីប្រកាសយ៉ាងច្បាស់ថា បានបញ្ចាប់ទំនាក់ទំនងស្នេហាជាមួយលោក Songkran រួមចប់សព្វគ្រប់ហើយ ហើយក៏មានអ្នកផ្ដោតអារម្មណ៍លើទំនាក់ទំនងជាមួយ Pok Prachan វិញម្ដង ទោះបីជាអ្នកទាំងពីរបញ្ចាក់យ៉ាងច្បាស់ថាគ្មានអ្វីលើសពីមិត្តក៏ដោយ
ហើយនៅពេលថ្មីៗនេះ Matt បានផុសរូបភាពខណៈពេលទៅញុំបាយពេលល្ងាចជាមួយក្រុមមិត្តភ័ក្ដដោយមាន Taew Nathaporn និងម្ចាស់ចិត្ត Nai Pranai សូមជំរាបប្រាប់ថាម្ហូបក្នុងចាននីមួយៗពិតជាគួអោយចង់ញុំខ្លាំងណាស់ ពេលថតរូបឃើញពណ៌ស្អាតណាស់
មុននិងមានអ្នកចូលមកខមិនថា បើមើលតាមការថតរូបហើយ ជាស្នាដៃរបស់ហៃសូ Nai ច្បាស់ណាស់ហើយខាង Matt ក៏បានចូលមកឆ្លើយតបថា “5555 ជាការពិតណាស់” ជាការបញ្ចាក់យ៉ាងច្បាស់ហើយរូបភាពបន្ដបន្ទាប់ ក៏បានឃើញរូបរបស់ Nai ជាអ្នកថតរូបពិតមែន ចំណែកឯង Taew ជាអ្នកចាត់ចែងរៀបភ្លើងថត ហើយ Matt ជាអ្នកថតឈុតក្រៅឆាក
អត្ថបទដោយ : នីត្តា