ក្រោយភ្លៀងមេឃស្រលះ! Matt កៀកកើយគូដណ្ដឹងទៅដើរលេងនៅម៉ាឌីវយ៉ាងមានក្ដីសុខដូចទៅហានីម៉ូនពិតៗ! មានរូបភាព

តួឯកស្រីកូនកាត់រូបស្រស់ Matt Peeranee ក្រោយពីបើកបង្ហាញខ្លួនអនាគតកូនកំលោះជាផ្លូវការ Fame-Phimdet ដោយការផុសវីដេអូខាងប្រុសលុតជង្គង់សុំរៀបកា ឡោមព័ទ្ធទៅដោយទេសភាពស្រស់ស្អាតៗរបស់ប្រទេសន័រវេស និងការអបអរសាទរពីគ្រួសារនិងមិត្តភ័ក្ដអ្នកគាំទ្រយ៉ាងច្រើន

ជាក់ស្ដែង Matt បានបណ្ដើរអនាគតកូនកំលោះទៅដើរលេងក្រៅប្រទេសគឺទៅបន្ថែមភាពផ្អែមល្ហែមនៅម៉ាឌីវ បន្ទាប់មកក៏មានរូបភាពគួអោយស្រលាញ់ជាច្រើនបានផុសចេញមកជាច្រើនសន្លឹក រូបទាំងអស់នោះគឺជារូបរបស់ខាងស្រីស្លៀកពាក់ឈុតហែលទឹកដើរចុះទៅសមុទ្រ ហើយខណៈពេលនោះក៏មានសម្លេងខាងប្រុសបង្អាប់លេងថា “លាសិនហើយ”

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីវីដេអូនេះផុសចេញទៅលើបណ្ដាញសង្គមរួមមកហ្វេនៗក៏នាំគ្នាចុចឡាយអោយអ្នកទាំងពីរយ៉ាងច្រើន ហើយ Matt ក៏បានស៊ែវីដេអូនេះទៅក្នុង IG story របស់ខ្លួនរួមទាំងសរសេរបង្អាប់ត្រលប់វិញថា “លានសិនហើយ វាមើលទៅដូចជាប្លែកណាឯង (អូម៉ូចិសើច)”

អត្ថបទដោយ : នីត្តា