មានលុយធ្វើអីក៏សមដែរ! Aum Patcharapa ខឹងចិត្តបន្ទប់តែងខ្លួនដាក់ខោអាវមិនអស់មានតែរើចោលហើយធ្វើបែបនេះវិញ! មានរូបភាព
ជាប់ឈ្មោះជាអ្នកម៉ែកំពូលហ្វេសិនម្នាក់ទៀតហើយ សម្រាប់តួឯកស្រីល្បីឈ្មោះជួរមុខយ៉ាង Aum Patcharapa ដែលមានខោអាវព្យួរពេញទូរពេញផ្ទះ មានគ្រប់ម៉ូតគ្រប់ម៉ាកមិនអោយដូចគ្នាសូម្បីតែមួយ
នៅពេលថ្មីៗនេះ Aum ក៏បានចេញមកផុសរូបជាច្រើនសន្លឹកដែលបង្ហាញអោយឃើញពីសភាពក្នុងបន្ទប់តែងខ្លួនដែលកំពុងតែរុសរើធ្វើសារថ្មីទាំងមូល សាម៉ីខ្លួនបានសរសេរជាសារអមរូបទាំងអស់នេះថា “រើធ្វើថ្មី បន្ទប់ដាក់ខោអាវលែងគ្រប់ហើយ”
រឿងនេះធ្វើអោយអ្នកគាំទ្រសំរុកចូលទៅចុចឡាយភ្លាមៗហើយក៏ទន្លឹងចាំមើលការកែច្នៃដ៏អស្ចារ្យនៃបន្ទប់របស់ Aum មួយវិញទៀតក៏ជឿថាបើមិនធំមិនស្អាតគឺមិនមែនជា Aum ទេ
អត្ថបទដោយ : នីត្តា