គ្រប់ពេល 7 ឆ្នាំទើប Aum Patcharapa បញ្ចេញមន្ដស្នេហ៍ចូលផ្ទះបាយបង្អួតស្នាដៃធ្វើម្ហូប! មានរូបភាព

យូរៗទើបបានឃើញស្រីស្អាតសាច់ចាំយ៉ាង Aum Patcharapa ចូលផ្ទះបាយបញ្ចេញស្នាដៃធ្វើម្ហូបដោយខ្លួនឯង ព្រោះកំឡុងពេល 7 ឆ្នាំទើបមានរូបនេះផុសចេញម្ដង

ដោយខាងបង A Supachai អ្នកគ្រប់គ្រងតារាដៃមាសដែលស្និតស្នាលជាមួយនិង Aum បានបើកបង្ហាញបរិយាកាសក្នុងផ្ទះបាយខណៈពេល Aum កំពុងធ្វើម្ហូបលើកនេះ ថែមទាំងបានសរសេរប្រយោគថា…..

After Footer (Active) - damrei Mr1 Zone2

“ថ្ងៃនេះអូន Aum ជាមួយមិត្តភ័ក្ដមកធ្វើម្ហូបញុំជុំគ្នា ហើយក៏អង្គុយលេងនៅផ្ទះបង A បន្ទប់ពីអូន​ Aum ខាងធ្វើម្ហូបអស់រយៈពេល 7 ឆ្នាំ ពិតជាសប្បាយខ្លាំងណាស់”

“ឆ្ងាញ់ខ្លាំងណាស់ស្នាដៃរបស់អូន Aum ឆ្ងាញ់មែន ចង់អោយគ្រប់គ្នាបានភ្លក់មែនទែន ស្រលាញ់ៗៗណាស់អូន​ Aum @aum_patchrapa”

បណ្ដារអ្នកគាំទ្រនាំគ្នាចុចឡាយអោយមិនឈប់ ហើយនៅបាននិយាយទៀតថា Aum ពិតជាពូកែខ្លាំងណាស់មិនមែនពូកែតែខាងធ្វើការតែម្យ៉ាងទេ ប៉ុន្ដែរឿងចង្ក្រានជើងឆ្នាំងក៏មិនធម្មតាដែរ

អត្ថបទដោយ : នីត្តា