នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមុនធ្វើអ្វីឬចង់ធ្វើអ្វីគប្បីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាដួងរាសីកំពុងស្ថិតនៅក្នុងអំឡុងមានបញ្ហារង្គោះរង្គើមួយចំនួនយាយី ម្ល៉ោះហើយបើសម្រេចចិត្តត្រូវមិនថ្វីទេប៉ុន្តែបើសម្រេចចិត្តខុសនោះផលលំបាកក៏កើតមានច្រើនទៅតាមនោះដែរ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មានឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតការរកាំចិត្តចំពោះគ្នាច្រើន ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទើបជួបនូររឿងរ៉ាវប្រទាំងប្រទើសចំពោះមុខច្រើន។ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចទើបមិនមានផលប៉ះពាល់ណាមួយឈានចូលកើត។ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបញ្ហាដែលធ្លាប់តែយាយីបានចាកចេញទៅឆ្ងាយ ហេតុនេះការរស់នៅមានភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល ហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហេតុនេះលោកអ្នកអាចជួបនូវឧបសគ្គច្រើនចំពោះមុខ ដែលពិបាកក្នុងការឆ្លងកាត់។សម្រាប់ការប្រកបការងារត្រូវព្យាយាមតាំងចិត្តទាំងកិច្ចការតូចតាចនិងធំដុំ ពីព្រោះថាងាយទទួលរងការរិះគន់ ឬមានការស្តីបន្ទោសដោយប្រការណាមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងបើមានទំនាស់ផងតែងកើតពីរឿងតូចតាច ហើយ រីកជាធំផង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកជួបផលលំបាកនឹងមានក្រុមមនសុ្សជួយណែនាំនិងផ្តល់យោបល់ដែលនាំឱ្យជួបផលល្អៗមកវិញផង។ការប្រកបការងារឃើញថាពុំមានឧបសគ្គចូលមកយាយីនាំលោកអ្នកពិបាកឆ្លងកាត់ឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកមិនងាយទទួលបានផ្លែផ្កាដូចគាប់បំណងប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវជម្លោះវិវាទថែមទៀត។ការប្រកបការងារទាំងស្ត្រីបុរសមានភាពរលូនល្អ និងពុំមានឧបសគ្គធំដុំត្រូវឆ្លងកាត់នោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើលោកអ្នកមានអ្នកដទៃជំពាក់ប្រាក់កាសទាល់តែខិតខំទារបន្តិចបើពុំនោះទេ មិនងាយបានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមក្នុងការដើរហើរព្រោះថាងាយជួបរឿងអាក្រក់ជាងល្អ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយក៏នៅអាចដំណើរការទៅមុខជាធម្មតា ហើយផ្លែផ្កាក៏ហុចឱ្យគួរសមផងដែរ។ទោះបីយ៉ាងណាក៏ដោយលោកអ្នកធ្វើអ្វីៗត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយកុំធ្វើទាំងចុងដៃចុងជើងនោះនាំជួបតែបញ្ហាស្មុគស្មាញនៅគ្រាខាងមុខ។ការធ្វើដំណើរជាជំនួញទីជិតឆ្ងាយលោកអ្នកមិនគប្បីមានការមាត់ប៉ប៉ាច់ប៉ប៉ោចច្រើនឡើយព្រោះជញ្ជាំងមានត្រចៀកហើយ បើហ៊ានរិះគន់អ្នកដទៃនាំត្រូវកើតជារឿងរាវនៅគ្រាខាងមុខពុំខាន ។ សេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែព្យុះភ្លៀងកំពុងអុកឡុកដំណើរជីវិតស្នេហារបស់លោកអ្នកឱ្យទទួលរងផលលំបាកច្រើនចំពោះមុខ ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។ការប្រកបការងារមានភាពជឿនលឿននិងការចុះសម្រុងគ្នាឃើញថាច្រើនគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ការរស់នៅក្នុងរង្វង់គ្រួសារស្ត្រីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសម្បែងបន្តិចបើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយពុំខាន។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។ ការប្រកបការងាររបស់ លោកអ្នកក៏មិនសូវល្អប្រសើរដែរ ហើយបើចង់ធ្វើអ្វីមួយ ឬ សម្រេចចិត្តអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះមានច្រើនត្រូវឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ នាពេលនេះដែរបញ្ហាស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនដែរ៕