នៅប៉ុន្មានម៉ោងមុននេះ ស្ដេចហោរាសាស្ត្រល្បីឈ្មោះនៅប្រទេសចិនបានធ្វើការទស្សទាយនិងមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំងបីខាងក្រោមនេះ នៅរយៈពេល២ឆ្នាំទៀត ប្រសិនបើចង់ធ្វើការបណ្ដាក់ទុនដឹងតែមានឱកាសចំណេញកប់ក្លាយជាសេដ្ឋីយ៉ាងឆាប់ទៀតផង។
ឆ្នាំរោង៖ ករយៈពេល២ឆ្នាំទៀត អ្នកនឹងមានលាភល្អចូលក្នុងជីវិតច្រើន ថែមទាំងមានអ្នកតាមជួយទៀតផង។ ជាពិសេស នឹងមានអ្នកតាមចង្អុរប្រាប់អ្នកក្នុងការបណ្តាក់ទុន ដូចនេះអ្នកនឹងអាចទទួលបានផលដែលអ្នកមិនធ្លាប់បានទទួលពីមុនមក។
ឆ្នាំកុរ៖ រយៈពេល២ឆ្នាំទៀត លាភអ្នកនឹងឡើងខ្ពស់ ធ្វើឲ្យអ្នកមានទ្រព្យច្រើន។ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ លាភក្រៅអ្នកក៏ល្អដែរ។ នៅពេលដែលអ្នកធ្វើការបណ្តាក់ទុន នឹងអាចចំណេញបានច្រើនកប់ក្ដោង។
ឆ្នាំខាល៖ រយៈពេល២ឆ្នាំទៀតនេះ អ្នកនឹងមានអ្នកតាមជួយច្រើន។ ជាពិសេស គឺមានឱកាសច្រើនក្នុងការចំណេញប្រាក់ទៅលើការបណ្ដាក់ទុន នឹងអាចក្លាយជាអ្នកមានឆាប់ៗទៀតផង បើអ្នកក្ដាប់ឱកាសល្អនោះមាន៕