នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ស្ដេចហោរាសាស្រ្តល្បីឈ្មោះនៅប្រទេសចិន បានធ្វើការទស្សទាយដោយមានជើងលេខឃើញថាអ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ ដែលនឹងទទួលបានលាភសំណាងល្អច្រើនជាងគេនៅថ្ងៃស្អែកនេះ។ ក្នុងនោះរួមមាន៖
ឆ្នាំវក៖ នៅថ្ងៃស្អែកនេះ លោកអ្នកនឹងមានលាភសំណាងហូរចូលជាប់ជានិច្ច ដូចនេះអ្នកចង់ធ្វើអ្វីក៏ទទួលបានលទ្ធផលសមដូចចិត្តប៉ងប្រាថ្នា ជួបលាភប្រសព្វលុយហូរចូលដូចចាក់ទឹក។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះចំណូលរបស់អ្នកហក់កើនឡើងជាលំដាប់ ហើយនៅពេលដែលអ្នកមានកិច្ចចេញទៅក្រៅក៏នឹងមានអ្នកតាមជួយបីបាច់ថែរក្សា ទំនុកបម្រុងសព្វគ្រប់បែបយ៉ាងផងដែរ។
កុរ៖ ថ្ងៃស្អែកនេះ អ្នកចាប់ផ្តើមដើរតាមផ្លូវទ្រព្យហើយ។ ការងារនិងមុខរបរអ្នករីកចម្រើនទៅមុខជាលំដាប់ ពិសេសអ្នកនឹងអាចមានលាភមានលុយហូរចូលមកកាន់តែច្រើននៅពេលជិតយប់ទៀតផង។
ឆ្នាំឆ្លូវ៖ ស្អែកនេះជាថ្ងៃដែលទេវតាទ្រព្យផ្តល់លាភដល់អ្នកហើយ។ លោកអ្នកមានលាភមានជ័យដែលនឹកស្មានមិនដល់ហូរមកចូលផ្ទះជាហេតុធ្វើឲ្យឃ្លាំងទ្រព្យអ្នករីកធំ ម្យ៉ាងទៀតអ្នកនឹងមានរឿងល្អៗកើតឡើងផ្ទួនៗ ដោយអំណាចនៃភ័ព្វព្រេងវាសនារបស់អ្នកពីបុព្វេមក៕