នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយ ដែលបានមើលជើងលេខនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះថា នៅចុងសប្ដាហ៍នេះអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងទទួលបានដំណក់ទឹកលាភសំណាងពីទេវតាច្រើនជាងគេ ជាហេតុធ្វើឲ្យពួកសម្រេចបំណងប្រាថ្នាជាច្រើន។
ឆ្នាំខាល៖ នៅចុងសប្ដាហ៍នេះ អ្នកទទួលបានដំណក់ទឹកលាភពីទេវតាច្រើនណាស់ ទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញយ៉ាងច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញកប់ៗទៀតផង។
ឆ្នាំម្សាញ់៖ នៅចុងសប្ដាហ៍នេះ អ្នកទទួលបានដំណក់ទឹកលាភពីទេវតាច្រើនណាស់ បើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកនឹងផ្តល់ផលល្អដល់អ្នកឆាប់ៗនេះហើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ៕