ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២

នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​អារម្មណ៍ ភ្លឺ​ថ្លា បញ្ញា ឈ្លាសវៃ ដូចនេះ​លោកអ្នក​អាចមាន​គំនិតល្អៗ​ក្នុងការ​ផ្តើមធ្វើ​អ្វីមួយ​ដែល​ផ្តល់​ផល​ល្អៗ​នៅពេល​ក្រោយ​ផង​។​ការបំពេញ​កិច្ចការងារ​វិញ​បើ​លោកអ្នក​ចាប់​កាន់​នៅថ្ងៃនេះ​គឺ​ល្អ​គួរសម​ពីព្រោះ​ទោះ​ផ្លែផ្កា​ថ្ងៃនេះ​អាក្រក់​ក្តី​តែ​នៅ​ថ្ងៃ​ខាងមុខ​នឹង​ទទួលផល​ល្អ​ពី​វា​វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ពីព្រោះ​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​បើ​ធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ទុក្ខលំបាក​ណាមួយ​មកឱ្យ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មិនត្រូវ​ធំដុំ​ពេក​ឬ​មិនសូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ ហើយ​កំពុង​ទទួលជោគជ័យ​ថ្មីៗ​មក​ផង​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ពីព្រោះ​ធ្វើ​អ្វីៗ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុង​ពេលនេះ​បើទោះបី​មានការ​សម្រាក​សប្បាយ​ក្អាកក្អាយ​ច្រើនក្តី​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​កើត​តែ​រឿង​រាវ​ប្រទាំង​ប្រទើស​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​ឬ​សូម្បីតែ​រោគ​ជំងឺ​បៀតបៀន​យាយី​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ ឬ សូម្បីតែ​អ្នកដទៃ តែងមាន​ការសហការ​ពី​ភាគី​ម្ខាង​ទៀត​យ៉ាង​ល្អ​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។ លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ និង​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ប្រកប​កិច្ចការងារ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល​បន្តិច ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ល្អៗ​សម្រាប់​ដោះស្រាយ​បញ្ហា​ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ការប្រកប​ការងារ​ទោះបី​លោកអ្នក​ខ្លះ​បាន​ឈប់សម្រាក​ស្រួលខ្លួន​បន្តិច​ពិតមែន តែ​លោក​អ្នកខ្លះ​ក៏​ជាប់​កិច្ចការងារ​ពិបាក​ពុះពារ​ឆ្លងកាត់​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើងវិញ​ខ្លះៗ​ហើយ​និង​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រសើរ​ឡើងវិញ​បើទោះបី​មាន​ជម្លោះ​ហើយ​ថ្មីៗ​ក្តី​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​កិច្ចការងារ​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើង​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជម្លោះ​វិវាទ​៕