នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ស្ដេចហោរាសាស្រ្តល្បីឈ្មោះនៅប្រទេសចិន បានធ្វើការទស្សទាយនិងមើលជើងលេខឃើញថាអ្នកដែលកើតឆ្នាំទាំង៣ខាងក្រោមនេះ លាភសំណាងនឹងហក់ឡើងខ្ពស់នៅថ្ងៃដើមខែកញ្ញាខាងមុខនេះ ជាហេតុធ្វើឲ្យពួកគេទទួលបានជោគជ័យ និងលាភសំណាងជាច្រើនផងដែរ។
ឆ្នាំរោង៖ នៅដើមខែកញ្ញាខាងមុខនេះ លោកអ្នកនឹងមានលាភ មានជ័យ មានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំមមី៖ នៅដើមខែកញ្ញាខាងមុខនេះ លោកអ្នកនឹងមានលាភធំហូរចូលដូចទឹក ការងារតាមអង្គភាព ស្ថាប័នទទួលផលល្អប្រសើរ ពណ៌នៃលាភសំណាងពណ៌ស, លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។
ឆ្នាំឆ្លូវ៖ នៅដើមខែកញ្ញាខាងមុខនេះ ជាពេលវេលាមាស មានលាភមានជ័យមានលុយចូលហូរហៀរ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។