នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានធ្វើការចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោរាសាស្រ្តបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃរយៈ៣ថ្ងៃទៀត អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានរាសីនៃសំណាងឡើងខ្ពស់ខ្លាំង ជាហេតុធ្វើឲ្យពួកគេមានសំណាងល្អជាច្រើនមិនថាលើរបររកសុី ឬការងារនោះទេ។
ឆ្នាំកុរ៖ លេខនាំសំណាងលេខ ៩, ពណ៌នាំសំណាងក្រហម នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំឆ្លូវ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំរោង៖ នៅរយៈពេល៣ថ្ងៃទៀតនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលផងដែរ៕