ស្ដេចហោទាយថាថ្ងៃស្អែកមានតែអ្នកកើតឆ្នាំ២នេះប៉ុនណោះ ដែលមានវាសនាទទួលបានលាភច្រើនជាងគេ!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានធ្វើការចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា នៅថ្ងៃស្អែកមានតែអ្នកដែលកើតឆ្នាំ២ខាងក្រោមនេះប៉ុនណោះ ដែលនឹងអាចទទួលបានលាភជ័យសំណាងល្អច្រើនជាងគេ។ ក្នុងនោះរួមមាន៖

ឆ្នាំរកា៖ នៅ​ថ្ងៃ​ស្អែក​នេះ​លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន រាសី​នៃសំណាងឡើងខ្ពស់ត្រដែត ពណ៌​សំណាង ផ្ទៃមេឃ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន​កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹក។

ឆ្នាំថោះ៖ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ខ្លាំង​ណាស់ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយ​ហូរ​ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះទៀតផង៕