នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកតោងតែចងចាំថាឆ្លងដល់ខែ ឧសភាដួងរាសីស្រុតចុះខ្លាំង ម្ល៉ោះហើយបើមានកិច្ចការសំខាន់អាចធ្វើនៅខែនេះបានហើយ ពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកនោះក៏មានច្រើន។ដោយឡែកនៅថ្ងៃនេះកិច្ចការងារ តែងជួបសភាពតានតឹងនិងជួបបញ្ហាឧបសគ្គច្រើនត្រូវឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរងាយថយក្រោយ ហើយងាយទាំងកើតជម្លោះវិវាទនិងឈានដល់ទាំងការបែកបាក់៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះ ហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាលនិងកិច្ចការដែលប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។ការប្រកបការងារទោះទីជិតឆ្ងាយឃើញថាមិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយដែរ។ការធ្វើជំនួញមិនថាដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានភាពជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទាំងគំនិត អារម្មណ៍បើលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និង ចាញ់បោកគេណាស់គប្បីប្រយ័ត្នប្រយែង។នៅថ្ងៃនេះលោកអ្នកជួបផលលំបាកទាំងកាយ និង ចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំស្វាឈានចូលខែក្រោយដែលជាខែឧសភាដួងរាសីឡើងខ្ពស់ធ្វើឱ្យដំណើរជីវិតល្អប្រសើររយៈពេលយូរតែម្តង។សម្រាប់កិច្ចការងារវិញទោះបីមានការរាំងស្ទះនិងកើតបញ្ហាខ្លះក្តី ប៉ុន្តែលោកអ្នកបើមានការប្រឹងប្រែងដោះស្រាយក៏តែងអាចឆ្លងកាត់បានយ៉ាងងាយផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ហើយមកសោកស្តាយនៅពេលក្រោយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនគប្បីទៅណាមកណាឆ្ងាយឡើយ ពីព្រោះថាផលអាក្រក់ងាយកើតឡើងផង។ក្រៅពីនេះលោកអ្នកក៏ងាយមានអារម្មណ៍ផ្ទុះកំហឹងនាំកើតជារឿងរាវដាក់ខ្លួនថែមទៀត។ដោយឡែកនៅថ្ងៃនេះដែរដួងរាសីស្រុតចុះ ម្ល៉ោះហើយ លោកអ្នកត្រូវរៀបចំការងាររបស់ខ្លួនឱ្យបានល្អនោះ ផ្លែផ្កានឹងហុចឱ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន។អ្នកអាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះបញ្ហាតូចធំងាយកើតឡើងណាស់ ម្ល៉ោះហើយគប្បីរក្សាភាពស្ងប់ស្ងៀមបន្តិចទើបប្រសើរ។លោកអ្នកមានដំណើរជីវិតតែងជួបសភាពតានតឹងនិងជួបបញ្ហាឧបសគ្គច្រើនត្រូវឆ្លងកាត់ផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរការរកផលចំណូលជួបការលំបាក ហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរងាយថយក្រោយ ហើយងាយទាំងកើតជម្លោះវិវាទនិងឈានដល់ទាំងការបែកបាក់៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។សម្រាប់ខែមេសានេះដួងរាសីបុរសកើតឆ្នាំម្សាញ់មិនល្អទេពោលគឺតែងមានឧបសគ្គចូលរារាំង និង មានបញ្ហាច្រើនចូលយាយី នាំពិបាកឆ្លងកាត់ផងដែរ។នៅថ្ងៃនេះលោកអ្នកអាចប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច ហើយពិសេសបើមានការលំបាកអ្វីដោះស្រាយតែងសម្រេចជោគជ័យផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមុខជំនួញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នជួបគ្រោះយាយីបន្តិចពីព្រោះងាយកើតមានផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំរោងនៅសល់មិនដល់១០ថ្ងៃទៀតទេនឹងឈានចូល ខែ ឧសភា ដែលជាខែដួងរាសីល្អជាមធ្យម ធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ស្រុតចុះបន្តិចវិញ។សម្រាប់ខែមេសានេះដួងរាសីខ្ពស់ត្រដែត បើចង់ធ្វើអ្វីក៏តែងហុចលទ្ធផលគ្រាន់ពេញចិត្ត។ការប្រកបការងារនៅថ្ងៃនេះពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងមិនសូវសប្បាយចិត្ត អ្នកខ្លះទទួលដំណឹងគួរឱ្យតក់ស្លុត ឬអ្នកខ្លះទៀតអាចទទួលដំណឹងអាក្រក់ណាមួយផង។ការប្រកបការងារទីជិតឆ្ងាយរបស់លោកអ្នក ចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ និង គ្រោះបាត់របស់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការអន់ថយ ហើយបើចង់ដាក់ទុនតូចធំតែងជួបផលលំបាក និង មិនសូវទទួលជោគជ័យឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំខ្លានៅខែនេះដួងរាសីល្អជាមធ្យម ប៉ុន្តែនៅពេលឆ្លងដល់ខែឧសភាខែក្រោយដួងរាសីបានធ្លាក់ស្រុតចុះនាំឱ្យជួបនូវបញ្ហាប្រទាំងប្រទើស និង មានបញ្ហាមិនល្អមួយចំនួនចូលយាយី។ការប្រកបការងារជួបនូវរឿងរាវឧបទ្រព ពិសេសឱ្យប្រយ័ត្នគ្រោះថ្នាក់ការងារណាមួយឈានចូលមកកើត។អ្នកធ្វើជំនួញជួបស្ថានភាពលំបាកដោយសារចំណូលនោះតានតឹងរាប់រាយជំពូក ឯចំណាយវិញធូរដូចទឹកហូរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីងាយបង្កការកំហុស ឯភាគីម្ខាងទៀតងាយផ្ទុះកំហឹងនាំឱ្យកើតតែបញ្ហាសៅហ្មង៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោ ក្នុងខែមេសានេះទទួលផលលំបាកច្រើន ពិសេសការហត់នឿយឃើញថាច្រើនចាប់តាំងតែពីដើមខែរហូតដល់ចប់ខែនេះតែម្តង។សម្រាប់បុរសទទួលរងផលលំបាកច្រើនជាងស្ត្រី។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានលក្ខណៈពេញដៃជើង និង មានជោគជ័យដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និង ទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាផលកម្រៃគ្រាន់បានមួយចាយវាយទប់ទល់ដែរ ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរក្នុងខែមេសានេះ លោកអ្នកអាចប្រកបការងារតូចធំ ដោយទទួលនូវផលគ្រាន់គាប់ប្រសើរ ។អំឡុងពេលនេះដែរដំណើរជីវិតមានភាពភ្លឺថ្លា ហើយធ្វើអ្វីក៏ជឿនលឿនច្រើនរឿងក្នុងនេះមិនថាជារឿងផ្ទាល់ខ្លួន ប្រាក់កាស ឬ សូម្បីតែជាកិច្ចការងារក៏ដោយ។ការប្រកបការងារលោកអ្នកត្រូវតស៊ូប្រលងប្រជែងជាមួយអ្នកដទៃច្រើន ហើយពិសេសធ្វើច្រើនទទួលផលតិចទៀតផង។ទាំងស្ត្រីបុរសទោះធ្វើអ្វីក៏ដោយត្រូវចេះត្រិះរិះឱ្យបានត្រឹមត្រូវក្រែងភ្លាំងភ្លាត់ជាប់ផុងដកខ្លួនមិនរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយនៅថ្ងៃនេះវិញមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។ រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕