អ្នកកើតឆ្នាំម្សាញ់ត្រូវតែដឹងរឿងទាំងនេះ បើចង់ឲ្យជីវិតរស់នៅរបស់ខ្លួនដើរត្រូវគន្លងហោរាសាស្រ្តជួបរឿងសុខសាន្ត!

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយបញ្ជាក់យ៉ាងច្បាស់ៗ អំពីមនុស្សប្រុសស្រីដែលកើតឆ្នាំម្សាញ់ បើចង់ឲ្យខែ្សជីវិតខ្លួនជួបក្ដីសុខសាន្ត និងដើរត្រូវគន្លងហោរាសាស្រ្ដចាំបាច់ត្រូវតែដឹងរឿងខាងក្រោមនេះផងដែរ។

«ម្សាញ់» ជាឆ្នាំនៃពស់វែក ពង្សមនុស្សប្រុស ធាតុភ្លើង។ ដូច្នេះមនុស្សដែលកើតក្នុងឆ្នាំនេះ មាន​ពណ៌បង្កើនលាភសំណាង ដីឥដ្ឋ ឬពណ៌ដី ពណ៌លឿងល្មៀត ពណ៌សូកូឡាស្តើង បៃតង និងខៀវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើម្សាញ់ជាស្ត្រីនឹងមានមន្តស្នេហ៍ប្រុស​នឹងមាន​កិត្តិយសធំ។ ពួកគេ​ជាផ្កាយភ្លឺបំផុតនៅកន្លែង​ធ្វើការ​ឬ​ជាពេជ្រមិនទាន់ច្នៃ កាន់តែមានជោគជតា​រាសីធំឡើងនៅពេលចូលវ័យ​៣០ឆ្នាំ។ ពួកគេនិយាយកុហកបន្តិចតែមាន​ចិត្ត​មេត្តាច្រើន​ ឆាប់ចេះ​ឆាប់ចាំ​ឆាប់សម្របបាន​ល្អ។ កាលនៅវ័យក្មេងច្រើន​លំបាកនិងរសាត់កាយឆ្ងាយពីគ្រួសារ ឬកំព្រីកំព្រា​តែ​ពេលវ័យ៤០ប្លាយ ​សឹងមាន​គ្រួសារ​ធំ​សុខដុមរមនា​ដោយបាតដៃខ្លួនឯងផ្ទាល់។

After Footer (Active) - damrei Mr1 Zone2

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាយ៉ាងណាក៏ដោយមនុស្សដែលមានរាសីចក្រ​ពស់ ជាញឹកញាប់គិតថាពួកគេខុសពីអ្នកដទៃ មានលក្ខណៈពិសេស ហើយពួកគេចូលចិត្តរាប់អានមិត្តភក្តិថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ពួកគេរឹងចចេសណាស់នៅពេលមានបញ្ហា លើកលែងតែ​គេព្រមចុះចាញ់ដោយខ្លួនឯង​ ចំណែកឱ្យស្តាប់យោបល់អ្នកដទៃហើយ​ដកថយ គឺមិនងាយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំនាយតាមក្បួនតម្រាចិន មនុស្ស​ឆ្នាំ «ម្សាញ់» ជាតិជាសត្វពស់ រមែងតែងទម្លាប់ជ្រើសយក​ព្រៃឬស្សី មកធ្វើ​ជាជម្រកដ៏សុខសាន្តមួយ។ ដូច្នេះបើមាន​ដើមឬស្សីក្នុងរបងផ្ទះ ឬក្លោងទ្វារ ឬអាច​តាំងជា​សង្ហារឹម​ធ្វើពី​ធាតុឬស្សី ​វានឹងនាំហុងស៊ុ​យ ធ្វើឱ្យគេហដ្ឋាន​ពោរពេញដោយ ភាពសុខដុម និងមាន​ភាពរីកចម្រើន​ កើតជាកូន ពូនជាចៅ សម្បូរសប្បាយពេញគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិន «ម្សាញ់» រៀបការមុនវ័យឆ្នាំ៣០ ភាគច្រើន​គេនឹងមាន​ស្វាមី ឬភរិយាក្រោយទៀត។ គូជីវិតល្អរបស់គេគឺ ឆ្នាំឆ្លូវ និងរកា ឬម្សាញ់ដូចគ្នាក៏សមល្មម តែហាមផ្តាច់ឆ្នាំ ខ្លា និងជ្រូក។ ប្រសិ​នមានមេកោយឆ្នាំរោង​ ជីវិតគេ​នឹង​ឡើងឋានៈឆាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​