នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោថាអ្នកដែលកើតឆ្នាំរោង,មមី,ច,ឆ្លូវ បើដឹងរឿងទាំងអស់ខាងក្រោមនេះ ជីវិតអ្នកនឹងមិនលំបាន ហើយថែមទាំងមានលុយចាយពេញដៃទៀតផង។
ឆ្នាំរោង៖ មនុស្សដែលកើតឆ្នាំនេះ ជាបុគ្គលដែលមានចរិតទន់ភ្លន់ ហើយមានចិត្តតស៊ូក្នុងការងារខ្លាំងណាស់។ ប្រសិនជាអ្នកដទៃមើលងាយសមត្ថភាពរបស់គេ គេនឹងមិនខ្វល់នោះឡើយ ដោយការអត់ធ្មត់ តែខិតខំតស៊ូទៅមុខដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ដូចនេះបុគ្គលប្រភេទនេះនឹងអាចក្លាយជាមនុស្សដែលជោគជ័យនៅថ្ងៃណាមួយជាមិនខាន។
ឆ្នាំមមី៖ អ្នកកើតឆ្នាំនេះ ជាមនុស្សដែលមានចរិតល្អប្រពៃ ចិត្តស្មោះត្រង់។ គេជាមនុស្សដែលមិនចូលចិត្តប្រជែងជាមួយអ្នកដទៃទេ តែគេតែងតែធ្វើរឿងខ្លួនឯងជានិច្ច។ មិនខ្វល់ថាអ្នកដទៃនិយាយអ្វីពីការងាររបស់ខ្លួនឡើយ គេតែងតែបន្តធ្វើវាជាដរាប ដែលជាហេតុធ្វើឲ្យអ្នកដទៃយល់ថាបុគ្គលនេះជាមនុស្សដែលល្ងង់។ ប៉ុន្តែអ្នកដែលកើតឆ្នាំនេះជាមនុស្សដែលអាចក្លាយជាអ្នកមាន ឬមនុស្សដែលជោគជ័យដោយស្ងាត់ៗដោយសារតែការអត់ធ្មត់ព្យាយាមតស៊ូរបស់គេនេះឯង។
ឆ្នាំច៖ អ្នកកើតឆ្នាំនេះ ជាមនុស្សដែលមានចរិតពិសេស គេជាមនុស្សដែលមានការជឿជាក់ចំពោះខ្លួនឯងខ្ពស់។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនសុខចិត្តធ្វើជាអ្នកបម្រើរបស់អ្នកដទៃអស់មួយជីវិតឡើយ ដោយនៅពេលដែលគេធ្វើអ្វីមួយតែងតែធ្វើល្អបំផុត។ នៅពេលដែលការងាររបស់គេមិនត្រូវបានទទួលស្គាល់ គេមិនបន្ទោសអ្នកដទៃនោះទេ គឺគេប្រាប់ខ្លួនឯងឲ្យខំប្រឹងជាងមុន ធ្វើយ៉ាងណាឲ្យត្រូវបានទទួលស្គាល់។ ដូចនេះគេនឹងអាចទទួលបានជោគជ័យដ៏ធំធេងនៅក្នុងដំណើរជីវិតរបស់គេ។
ឆ្នាំឆ្លូវ៖ អ្នកដែលកើតឆ្នាំនេះ ជាមនុស្សដែលមានចរិតលក្ខណៈពិសេស គេជាមនុស្សដែលមានការជឿជាក់ចំពោះខ្លួនឯងខ្ពស់។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនសុខចិត្តធ្វើជាអ្នកបម្រើរបស់អ្នកដទៃគ្រប់ពេលនោះឡើយ ហើយនៅពេលដែលគេធ្វើអ្វីមួយតែងតែធ្វើល្អបំផុត គឺធ្វើយ៉ាងណាឲ្យត្រូវបានទទួលស្គាល់ពីថ្នាក់លើ។ ដូចនេះគេនឹងអាចទទួលបានជោគជ័យច្រើនក្នុងដំណើរជីវិតរបស់ខ្លួន រស់នៅដោយសុភមង្គល។