អ្នកកើតឆ្នាំទាំង៣នេះ ស្ដេចហោទាយថាថ្ងៃស្អែកលាភសំណាងឡើងកប់ពពកទៀតហើយ

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មុននេះបន្ដិចបង្ហាញពីការទស្សទាយរបស់ស្ដេចហោដែលបញ្ជាក់យ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងឡើងកប់ពពកទៀតហើយ។

ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់។ បើ​លោក​អ្នកធ្វើការ​ងារ​អ្វី​រមែង​បាន​ជោគជ័យ​ភ្លាម​ៗ មាស ប្រាក់​ហូរ​ចូល​ពេញ​ៗ​ដៃ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​លើសលប់។

ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ អ្នកនឹងមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​មហាសាល។ ឯ​ការងារ​តាម​អង្គភាព ស្ថាប័ន ការងារ​ឯកជន ការងារ​តាម​ក្រុមហ៊ុន​ជោគជ័យ​កាន់តែ​ខ្លាំង ទទួលផល​កាន់តែ​ខ្ពស់។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក៕