នៅមុននេះបន្ដិនស្ដេចហោរាសាស្រ្តចិនល្បីឈ្មោះបានធ្វើការទស្សទាយទៅលើមនុស្សប្រុសស្រីដែលកើតឆ្នាំមមែ ពីខ្សែជីវិតរបស់ពួកគេ ប្រសិនបើដើរត្រូវបានគន្លង ពួកគេនឹងមានជីវិតថ្កុមថ្កើនជាក់ជាមិនខាន។
ចរិតលក្ខណៈ៖ អ្នកកើតឆ្នាំមមែជាមនុស្សមានចិត្តសប្បុរស មានមហិច្ឆតា មានការទទួលខុសត្រូវតាំងពីក្មេងៗ។ ពួកគេចូលចិត្តធ្វើអ្វីតាមផែនការដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ថាគួរឱ្យទុកចិត្ត។ ពួកគេភ្ជាប់សារសំខាន់យ៉ាងខ្លាំងចំពោះគោលការណ៍និងជំនឿ ហើយតែងប្រឹងប្រែងជួយមិត្តនានានៅពេលពួកគេមានបញ្ហា។
មនុស្សកើតឆ្នាំមមែរមែងមានរូបរាងឆើតឆាយ និងមានចរិតថ្លៃថ្នូរ។ ពួកគេមានចិត្តល្អ សុភាពរាបសា និងអត់ធ្មត់ខ្ពស់។ ជាមួយលក្ខណៈខាងក្នុងរឹងមាំ ពួកគេមិនលំអៀងស្មោះត្រង់ និងមិនដែលធ្វើបាបអ្នកដទៃឡើយ។ នៅពេលដែលមិត្តភក្តិរបស់ពួកគេមានបញ្ហា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ ដូច្នេះពួកគេមានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្តិ។
ប៉ុន្តែពេលខ្លះ មនុស្សឆ្នាំនេះ រឹងរូសណាស់ ហើយខ្វះភាពបត់បែនផង។ ពួកគេងាយនឹងខឹងហើយអារម្មណ៍ផ្លាស់ប្តូរឡើងចុះ។ ជាមនុស្សទុទិដ្ឋិនិយម តែមានមនោសញ្ចេតនាយ៉ាងខ្លាំង។ គេរាយមាយរឿងស្នេហា និងមានចិត្តច្រណែនបន្តិច។
លេខហុងស៊ុយ៖ លេខសំណាងប្រចាំជីវិតសម្រាប់ប្រើបើកកុងធនាគារ លេខផ្ទះ លេខឡាន គឺលេខ ១,៥, ៦ និង ៩។
ពណ៌ហុងស៊ុយ៖ ពណ៌សំណាងគួរប្រើពណ៌លឿង ខ្មៅ បៃតង ត្នោត និងស។
វត្ថុលើករាសី៖ ដើមឬស្សី។ គួរមានភួយ ខ្នើយ កម្រាលពូក ដែលមានរូបដើមឬស្សី ឬក្រណាត់ខោអាវក៏បានដើម្បីបង្កើនថាមពលសុភមង្គលក្នុងជីវិត។ បើតាំងលម្អដើមឬស្សី រឹតតែបន្ថែមហុងស៊ុយល្អផុតលេខ។ ក្រៅពីនោះ គួរស្វែងរក ត្បូងថ្មពណ៌ខ្មៅ ឬផ្កាឈូកខ្ចីមកពាក់លើកអំណាចនៃការទាក់ទាញសម្រាប់ខ្លួនឯង និងស្វែងរកត្រីនាគ មកដាក់លើតុធ្វើការ នឹងកាន់តែរីកចម្រើនខាងអាជីព។
គូជីវិត៖ បើប្រុស គួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើតឆ្នាំថោះ ឆ្នាំវក និងមិនគួរជ្រើសគូឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និងឆ្នាំកុរ។ ចំពោះស្រ្តីវិញ គួររើសគូស្រករដែលមានឆ្នាំកំណើត ឆ្នាំថោះ ឆ្នាំកុរ និងឆ្នាំរោង ហើយចៀសវាងឆ្នាំខាល ឆ្នាំមមែ និងឆ្នាំច។
ជោគជតាថ្ងៃកំណើត៖ អាទិត្យ រកចំណូលបាន តែទុកមិនសូវគង់។ ថ្ងៃចន្ទ សម្បូរទ្រព្យចាយ។ អង្គារ រកស៊ីមិនសូវឡើង។ ថ្ងៃពុធ សម្បូរញាតិផៅរាប់រក ស្រឡាញ់។ ព្រហស្បតិ៍ មានយសសក្តិ ឋានៈខ្ពង់ខ្ពស់។ ថ្ងៃសុក្រ ហត់នឿយ ពិបាករកទីពឹងបន្តិច។ ថ្ងៃសៅរ៍ ជួបទុក្ខលំបាកច្រើន៕