នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ការរស់នៅបើលោកអ្នកធ្វើអ្វីមួយផ្លែផ្កាដែលហុចមកវិញតែងឆ្លើយតបដូចជាទីពេញចិត្តផង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តការងារឬចុះប្រកបកិច្ចការងារសំខាន់អ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ការរស់នៅញាតិមិត្តដែលធ្លាប់តែបង្កបញ្ហាឬចង់បង្ករឿងហេតុក៏មិនហ៊ានចូលក្បែរ ហើយអ្នកខ្លះបែរជាចង់ចងជាមិត្តវិញទៀតផង។ ក្នុងថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកចង់ទំនាក់ទំនងចរចាឬនិយាយបញ្ហាអ្វីមួយពាក់ព័ន្ធពីកិច្ចការងារតូចធំ តែងសម្រេចជោគជ័យត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជូញដូរវិញឃើញថាលោកអ្នកជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់មួយទប់ទល់។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តក៏ច្រើន។ការប្រកបការងារពុំសូវមានការជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរគឺដូចសព្វមួយដង។ក្នុងអំឡុងពេលនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយកើតបញ្ហាប្រទាំងប្រទើសនិងមានក្រុមមនុស្សបង្កការសៅហ្មងច្រើនផង។ រីឯបញ្ហាគូស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នា ហើយក៏ងាយព្រាត់ប្រាស់ទៅវិញដែរ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះចូរលោកអ្នកប្រយ័ត្នប្រយែងអារម្មណ៍តប់ប្រម៉ល់កើតជាបញ្ហាមិនល្អណាមួយងាយឈានចូលណាស់។ចំពោះស្ត្រីលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើន ហើយនៅផ្ទះសម្បែងទៀតសោតមានតែភាពរកាំរកូសនិងចាប់កំហុសគ្នា។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារ ពេលនេះក៏ជាឱកាសមួយប្រពៃណាស់ព្រោះល្អទាំងការចូលស្តីដណ្តឹងនិងការរៀបចំអាពាហ៍ពិពាហ៍៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ការរស់នៅបើទោះបីដួងរាសីល្អប្រសើរបន្តិចក្តី ប៉ុន្តែ លោកអ្នកតែងជួបនូវបញ្ហាតប់ប្រម៉ល់និងមានរឿងរាវមិនល្អមួយចំនួនយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានទេ។ការប្រកបការងារ មានជោគមានជ័យ ហើយទោះធ្វើអ្វីឃើញថាតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយី។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផងដែរ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់ឬចង់ធ្វើអ្វីមួយដែលថ្មីអាចមានមធ្យោបាយដោះស្រាយនិងសម្រេចជោគជ័យផង។ក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានភ្លើងខៀវនិងទទួលផលសម្រេចមកវិញគ្រាន់ជាទីគាប់ចិត្តផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខឆាប់រហ័សតែយ៉ាងណាក៏ឆាប់ថយក្រោយវិញដែរគួរមានការប្រយ័ត្នប្រយែង ហើយត្រូវតែចេះថែទាំចំណងស្នេហ៍ដោយការពូនជ្រោយបន្តិចទើបប្រសើរ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់និងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាអាក្រក់រត់ចូលកើត។ការប្រកបការងារនៅថ្ងៃនេះដែរលោកអ្នកត្រូវចេះទប់ស្កាត់បញ្ហា ហើយបើឃើញធំត្រូវធ្វើឱ្យតូច ហើយមិនត្រូវពង្រីកបញ្ហានាំជួបការលំបាកក្នុងការទប់ស្កាត់នៅពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ រីងបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយអញ្ចឹងដែរ។ បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វាអាពាហ៍ពិពាហ៍៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេគឺងាយមានរឿងរាវមិនល្អចូលយាយី ហើយរឿងរាវគួរតក់ស្លុតក៏អាចកើតមានឡើងដែរ។ក្នុងអំឡុងពេលនេះតែងមានក្រុមមនុស្សភេទផ្ទុយគ្នាចូលមកទំនាក់ទំនង ប៉ុន្តែយ៉ាងណាត្រូវចេះត្រួតពិនិត្យមើលសមាសភាពបន្តិចទើបមិនជួបផលលំបាកនៅពេលក្រោយវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវ៉ាចាប់តែអាធំ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាឬរឿងរាវដែលធ្លាប់តែយាយីបានចាកចេញទៅឆ្ងាយ ហើយផលល្អៗឬលាភហេងបានរត់ចូលវិញ។សម្រាប់លោកអ្នកប្រកបការងារផ្តល់ផលល្អសម្រាប់កិច្ចការដែលសំខាន់ឬកិច្ចការងារធំដុំអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅតែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយទទួលរងការអូសបន្លាយពេលយូរនិងជាប់គាំងរយះពេលច្រើនថ្ងៃថែមទៀត។នៅថ្ងៃនេះលោកអ្នកអាចកើតនូវទំនាស់សម្តីជាមួយអ្នកដទៃផងគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំសូវកាក់កបដូចប្រាថ្នាទេ ព្រោះលាភហេងច្រើនបោលហួសនិងក្រុមដៃគូបដិបក្ខប្រជែងយកអស់ៗមិនសូវសេសសល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ការរស់នៅមិនផ្តល់ផលល្អសម្រាប់លោកអ្នកចេញធ្វើដំណើរទីជិតឆ្ងាយប៉ុន្មានទេ ពីព្រោះថាផលអាក្រក់ងាយកើតឡើងផង។ក្នុងថ្ងៃនេះបើទោះបីដួងរាសីត្រឹមកម្រិតមធ្យមក្តីតែការបំពេញការងារអ្វីក៏តែងឆ្លើយតបមកវិញគ្រាន់ហុចជាផ្លែផ្កានឹងទទួលផលសម្រេចដូចសេចក្តីប្រាថ្នាផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕