យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីអ្នកកើតឆ្នាំរកា និងមើលជើងលេខពីមនុស្សកើតឆ្នាំនេះ ដើម្បីបង្ហាញជាផ្លូវឲ្យពួកគេជួបជីវិតដ៏សុខសាន្ដមួយក្នុងដំណើរជីវិតខ្លួនផងដែរ។
បុគ្គលិកលក្ខណៈមនុស្សឆ្នាំរកា ថ្វីត្បិតតែរកាមិនពូកែខាងកលល្បិច និងការទូតក៏ដោយ តែពួកគេមានអំណោយទានដោយភាពសុចរិត និងភាពស្មោះត្រង់ជាគំរូតាំងពីកំណើត។ មាន់ចូលចិត្តព័ត៌មានលម្អិតតូចៗ ហើយគ្មានអ្វីអាចគេចផុតពីភ្នែករបស់មនុស្សឆ្នាំមាន់បានទេ។ ពួកគេអាចក្លាយជាទីប្រឹក្សាដ៏ល្បីម្នាក់ បើទោះបីជានិយមលេងសើចមែនពិត តែមនុស្សនេះ តែងយកចិត្តទុកដាក់លើការគ្រប់គ្រងប្រចាំថ្ងៃរបស់មនុស្សពិសេសៗជុំវិញ។
បុគ្គលិកលក្ខណៈដ៏រឹងមាំរបស់មនុស្សឆ្នាំរកា គឺមិនអនុញ្ញាតឲ្យនរណាម្នាក់មករំលោភ លើភាពទន់ខ្សោយខ្លួនឡើយ។ មនុស្សឆ្នាំនេះទាំងប្រុសនិងស្រី គឺស្អប់បំផុត អ្នកណាមកបង្គាប់បញ្ជាជីវិតគេ។ ពេលខ្លះពួកគេតែងតែប្រែប្រួល ខ្លះរីករាយ ខ្លះរំជួលចិត្ត។ ពួកគេចូលចិត្តជួយអ្នកដទៃដោះស្រាយបញ្ហា សិក្សាគ្រប់ទិដ្ឋភាពទាំងអស់ មុនពេលធ្វើការសម្រេចចិត្ត។
តាមជំនឿឆ្នាំ ២០២២ នេះ ឆ្នាំមាន់នឹងជួបរឿងល្អ ប៉ុន្តែក្នុងខណៈគេប្រកាន់ខ្ជាប់ចិត្តស្មោះសរ ដែលធ្លាប់មានឲ្យជាប់ ទើបអាចមានជោគលាភដល់មុខរបរ និងការងាររបស់គេបាន៕