នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់។នៅពេលនេះលោកអ្នកអាចប្រកបកិច្ចការងារងាយឆាប់ចប់និងបើចង់ធ្វើអ្វីមួយក៏តែងហុចផលមកវិញផង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខប្រពៃ ហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយចូរចេះមើលឱ្យបានគ្រប់ជ្រុងជ្រោយដោយមិនត្រូវធ្វេសប្រហែសឱ្យសោះជាពិសេសរាល់ឯកសារឬប្រាក់កាសមុនធ្វើការប្រគល់ឱ្យអ្នកដទៃត្រូវបញ្ជាក់ច្បាស់លាស់ឬមានលិខិតស្នាមត្រឹមត្រូវទើបមិនត្រូវកើតបញ្ហាចម្រូងចម្រាសនៅពេលក្រោយ។ក្រៅពីនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់គឺចូរនិយាយស្តីឱ្យតិចហើយធ្វើឱ្យច្រើនទើបគ្មានការប៉ះពាល់អ្នកដទៃហើយកើតជារឿងរាវណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនគួរទុកចិត្តក្រុមមនុស្សពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការចាប់កំហុសនិងចង់ចាញ់ឈ្នះគ្នាមិនតិចដែរទេ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់។នៅពេលនេះលោកអ្នកអាចប្រកបកិច្ចការងារងាយឆាប់ចប់និងបើចង់ធ្វើអ្វីមួយក៏តែងហុចផលមកវិញផង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខប្រពៃ ហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីមិនអាចប្រមាថបានទេពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញណាស់។ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយ ហើយទម្លាក់កំហុសទុកឱ្យដែលត្រូវប្រឈមមុខជំនួសគេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចទទួលគ្រោះយាយីខ្លះៗកើតឡើង ហេតុនេះគប្បីប្រយ័ត្នប្រយែងទាំងការធ្វើដំណើរ និង សូម្បីនៅផ្ទះសម្បែង។ការប្រកបការងារអ្វីលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងរឿងសំខាន់ៗបន្តិចពីព្រោះថាងាយកើតមានបញ្ហាអាក្រក់ជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមានដំណើរជីវិតជួបរឿងរាវប៉ះទង្គិចច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសោះកក្រោះងាយទាំងកើតជម្លោះវិវាទតែក៏ងាយត្រូវរ៉ូវគ្នាវិញដែរ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អ និង បើមានឧបសគ្គក៏ងាយអាចដោះស្រាយបានផង។សម្រាប់ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់ លោក អ្នក សម្រុកការងារតូចធំឬការងារសំខាន់។អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណាលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រពចង្រៃរកស៊ីអ្វីមិនឡើងនឹងគេ ហើយកើតមានតែរឿងរាវចម្រូងចម្រាស។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ការធ្វើដំណើរទៅណាមកណា លោកអ្នក តោងតែ ចេះប្រើអាកប្បកិរិយាស្លូតបូតជាមួយអ្នកដទៃ ហើយមិនត្រូវធ្វើឱ្យប៉ះពាល់អ្នកដទៃទើបសេចក្តីចម្រុងចម្រើនទៅគ្រាខាងមុខមិនខ្សត់ឡើយ។ថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះបើមានកិច្ចការអ្វីត្រូវសម្រុកហើយធ្វើឱ្យបានច្រើននោះផ្លែផ្កាដែលហុចមកវិញក៏គ្រាន់ជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះការរកផលកម្រៃមិនធូរប៉ុន្មានទេតែងាយចំណាយទៅវិញ ហេតុនេះត្រូវចេះចាយវាយសន្សំសំចៃដើម្បីចៀសវាងជួបវិបត្តិថវិកាចៀសមិនរួច។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងដែរ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះបីលោកអ្នកចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនទៀតសោតចាំតែឈ្នានីសនិងមើលបំណាំងទៀតផង។ការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាស់ដោយប្រការណាមួយ។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ដែរដូច្នេះហើយកុំគប្បីរកបានដោយតឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកានៅគ្រាខាងមុខ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទហើយក៏ងាយកើតការបែកបាក់ដែរ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីមិនគាប់ប្រសើរទេ ដោយមានគ្រោះយាយីច្រើន ដូចនេះគប្បីមានការប្រយ័ត្នប្រយែងគ្រប់រឿងទើបគ្មានបញ្ហាចូលមកលុកលុយក្នុងដំណើរជីវិតទៅរួច។លោកអ្នក ឱ្យប្រយ័ត្នបញ្ហារឿងការងារបញ្ហាប្រាក់កាស និងបញ្ហាប្តីប្រពន្ធពីព្រោះមានរឿងមិនឱ្យសប្បាយចិត្តច្រើនលុកលុយយាយី។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះវិញជួបបញ្ហាការរកប្រាក់ចំណូល ហើយប្រាក់បង្វិលដើមទុនទៀតសោតមានការខ្វះមុខខ្វះក្រោយច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរគឺងាយទទួលរងប៉ះទង្គិចផង ដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចោទឡើង។នៅថ្ងៃនេះកិច្ចការងារងាយទទួលរងផលបាត់បង់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និង តានតឹងសម្តីដាក់គ្នា៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ក្នុងពេលនេះសម្រាប់បុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយទទួលរងការឈឺថ្កាត់ណាស់ផង។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានភាពងាយស្រួល និង មានជោគជ័យ។សម្រាប់លោកអ្នកដែលចង់ប្រកបជំនួញអ្វីមួយពេលនេះអាចចាប់ផ្តើមបានហើយពីព្រោះថានឹងឆ្លើយតបផលល្អៗនាថ្ងៃខាងមុខនេះវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសម៕