យោងតាមគេហទំព័រហោរាសាស្រ្តចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីស្ដេចហោរទស្សទាយយ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងជួបលាភសំណាងយ៉ាងច្រើន។ឮ
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីៗទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មី ឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក។
ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលល្អប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង ។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះជាពេលវេលាមាស មានលាភមានជ័យ មានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕