ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២

នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការរស់នៅ​ថ្ងៃនេះ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​​​​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​នឹងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​មិន​មក​យាយី​នាំ​ជួប​ការលំបាក​ទេ ហើយ​ដំណើរ​ជីវិត​ក៏មាន​ភាពរលូន​ល្អ​គួរសម​ឡើងវិញ​។​ការប្រកបការងារ​បើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ប្រឈម​បញ្ហា​នឿយណាយ និង សប្បាយចិត្ត​នោះ​ក៏​ច្រើន​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តែម្តង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ​។​ក្រៅពីនេះ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បានល្អ​ពីព្រោះ​ងាយ​នូវ​រឿង​រាវ​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហាលំបាក​បាន​ធូរស្បើយ​វិញ​ខ្លះ ហើយ​បញ្ហា​ខ្លះទៀត​ដែល​មិន​ធ្លាប់​ដោះស្រាយ​ចេញ​ក៏​អាច​ដោះស្រាយ​ចេញ​បាន​ផងដែរ​។​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

ឆ្នាំវក៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ផង​។​ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ ​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ជួប​បញ្ហា​រកាំចិត្ត ម្ល៉ោះហើយ​គប្បី​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​បើ​ខូចខាត​នោះ​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួនទៀត​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​ទាំង​ខ្លួនឯង និង អ្នកដទៃ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំនោះ​ទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕