ប្តូរវាសនាខ្លួនឯង! ប្រែក្លាយពី កម្មកររោងចក្រប្រាក់ខែ ២០០ដុល្លារ ចេញលក់អនឡាញ ពេលនេះអាចរកចំណូលមួយខែជិត៣ម៉ឺនដុល្លារ!

មិនមែនជារឿងធម្មតានោះទេ ដែលនារីម្នាក់ប្រែក្លាយពីរកម្មកររោងចក្ររកចំណូលបានត្រឹមតែ ២០០ដុល្លារ​ មកក្លាយជាអ្នកជំនួញម្នាក់ដែលអាចរកចំណូលចូលបានជិត៣ម៉ឺនដុល្លារក្នុងមួយខែៗនោះ តែចំពោះអ្នកនាងទ្រី សុភ័ណ្ឌ គាត់អាកែប្រែស្ថានភាពដ៏ក្រលំបាកមួយនេះអោយផ្លាស់ប្តូរតាមរយៈការលក់គ្រឿងសម្អាង ដែលការផ្លាស់ប្តូរមួយនេះធ្វើអោយអាជីវមកម្មរបស់គាត់ទទួលបានជោគជ័យផងដែរ។

ថ្លែងប្រាប់ Business Cambodia ​អ្នកនាងទ្រី សុភ័ណ្ឌបាននិយាយថាពីរដំបូងឡើយគាត់ត្រឹមតែជាអតីតកម្មការនីរោងចក្រកាត់ដេរដែលមានប្រាក់ខែត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ហើយគាត់បានរស់នៅដោយភាពក្រលំបាកអស់រយៈពេលអស់ ៨ ឆ្នាំមកហើយ។

មួយរយៈក្រោយមកគាត់បានចាប់ផ្តើមរកស៊ីជាមួយក្រុមហ៊ុន Rouy Infinity ដោយចំណាយដើមទុនត្រឹម ៥០ ដុល្លារប៉ុណ្ណោះដោយដើរតួជាអ្នកលក់គ្រឿងសម្អាងរបស់ក្រុមហ៊ុន Rouy រហូតអ្នកនាងអាចក្លាយជាតំណាងចែកចាយធំកូនក្រុមរាប់ពាន់នាក់មកហើយបើគិតមកដល់សព្វថ្ងៃនេះ។

អ្នកនាងសុភ័ណ្ឌបានបន្តទៀតថា តាំងពីអ្នកនាងសម្រេចចិត្តចូលជាតំណាងចែកចាយនៅក្រុមហ៊ុន Rouy មកគឺជាធ្វើអោយជីវិតអ្នកនាងផ្លាស់ប្តូរច្រើនណាស់ពោលតាំងពីដំបូងឡើយអ្នកនាងគ្រាន់តែជាកម្មកររោងចក្រដោយទទួលបានប្រាក់ខែត្រឹមតែ ២០០ដុល្លារ ហើយរស់នៅខ្វះមុខខ្វះក្រោយជីវភាពក៏លំបាកតែពេលនេះអ្នកនាងអាចផ្លាស់ប្តូរជីវិតខ្លួនឯងបានហើយបន្ទាប់ពីរើសបានក្រុមហ៊ុនមួយល្អនឹងគេ។

អ្នកនាងសុភ័ណ្ឌបានបន្ថែមទៀតថា ពេលនេះអ្នកនាងអាចរកចំណូលបានជិត ៣ម៉ឺនដុល្លារក្នុងមួយខែហើយអ្នកនាងក៏មានលុយទិញឡានទិញផ្ទះនឹងបានរស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល។

អ្នកនាងបានសង្កត់ធ្ងន់ ថាការជ្រើសរើសក្រុមហ៊ុនត្រឹមត្រួវគឺជាកត្តាដ៏សំខាន់បំផុតដែលធ្វើអោយជោគជ័យ ប្រៀបដូចជារូបគាត់ក៏បានសម្រេចចិត្តជ្រើសរើសRouy ដែលផ្លាស់ប្តូរគាត់ពីរកម្មការនីរោងចក្រមកក្លាយជាអ្នករកស៊ី ដែលអាចរកចំណូលបានក្នុងមួយខែជិត៣ម៉ឺនដុល្លារជាង ហើយអ្នកនាងជឿជាក់ថាស្រ្តីមេផ្ទះគ្រប់រូបទាំងអស់ក៏អាចអាចជោគជ័យនឹងអាចរកចំណូលបានខ្ពស់ដូចជារូបខ្ញុំផងដែរ៕

អត្ថបទដោយ៖ ធី ស្រីល័ក្ខ