មានសង្ឃឹមវិញរឺយ៉ាងណា ខណៈលេចលឺពត៌មានថា ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចនឹងធ្វើការស្នើសុំស្រាវជ្រាវទៅលើបញ្ហាកញ្ញា មាន ពេជ្ររីតា!

បើយោងទៅតាមសារពត៌មាន Fresh News ដែលបានចែករំលែកថា ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច តេជោ បាននឹងកំពុងដាក់ពាក្យស្នើរទៅកាន់តុលាការ ដើម្បីធ្វើការស្រាវជ្រាវទាក់ទងទៅនឹងបណ្តឹងរបស់ពិធីការនី និងជាបេក្ខនារី Miss Grand Cambodia ឆ្នាំ២០២០។

ទាក់ទិនទៅនឹងបណ្តឹងដែលកញ្ញា មាន ពេជ្ររីតា ដែលបានដាក់ចោទទៅឧកញ៉ា ហេង សៀ ពីបទ រំលោភសេពសន្ថវៈ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែឧសភា ដែលមានទីតាំងនៅក្បែរផ្សារគីឡូលេខ៤ ក្រោយពីលោកឧកញ៉ា ហេងសៀ បានទូរសព្ទ័ទៅនាង និងប្រាប់អោយមកជួបលោក ពិភាក្សាអំពីការផ្តល់អំណោយទៅដល់ជនរងគ្រោះដែលរងការប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។

ប៉ុន្តែរឿងរ៉ាវនឹងក្លាយទៅជាយ៉ាងណា ហើយយុត្តិធម៌សម្រាប់រូបនាងនឹងមានពិតមែនរឺយ៉ាងណា គឺយើងនៅរង់ចាំការជូនដំណឹងបន្តទៀតពីខាងក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច តេជោសែន សិន។ បើសង្កេតមើលនៅលើបណ្តាញសង្គម យើងឃើញមានការចែករំលែកយ៉ាងច្រើន និងការគាំទ្រលើកទឹកចិត្តដល់ការស្វែងរកយុត្តិធម៌ជូននារីរងគ្រោះ៕