កម្មវិធីពិសេស! បានភ្លក្សរសជាតិការ៉េមថ្មី ខូណេតូប្លេក ហូជីឆាជប៉ុន ជាមួយនឹងតារាល្បីៗទៀត!

(ភ្នំពេញ)៖ ក្រុមហ៊ុនការ៉េមវ៉ល បានបង្កើតកម្មវិធីពិសេសមួយ គឺ Cornetto Black Hojicha ( ខូណេតូប្លេក ហូជីឆា)  សម្រាប់អតិថិជន នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា​ កន្លង​ផុត​ទៅនេះ​ ស្ថិតនៅក្នុងបរិវេណផ្សារទំនើប AEON 2 SENSOK ដើម្បីឲ្យអតិថិជនទទួលបាននូវភាពសប្បាយរីករាយ និងបានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក ហូជីឆាជប៉ុន។

ក្រុមហ៊ុនបាននាំមកនូវកម្មវិធីពិសេសៗ ជាច្រើន ដោយអតិថិជន បានភ្លក្សរសជាតិការ៉េមថ្មី គឺ ខូណេតូប្លេក  ហូជីឆាជប៉ុន ដែលមានរសជាតិតែឡាតេ ជាមួយនំស្រួយពណ៍ខ្មៅ នៅខាងលើមានដុំគុជសូកូឡាខ្មៅ។

ក្រុមហ៊ុន​បានបន្តថា ជាមួយនឹងការភ្លក្សរសជាតិការ៉េមផ្អែមរសជាតិតែឡាតេ ហើយនោះ អតិថិជនទទួលបានលេងហ្គេមសប្បាយៗ ជាមួយនឹងការសម្ដែងពិសេស ពីតារាកិត្តិយស មានដូចជា លោក នីកូ , កញ្ញា ប៉ាច គីមួយ និង ក្រុម X-Fighters ផងដែរ  ។