ទីបំផុត OPPO បង្ហាញស៊េរី A ម៉ូដែលថ្មីគឺ OPPO A53 សមត្ថភាពខ្លាំង រូបរាងទាន់សម័យ ចំណែកតម្លៃក្រោម $200 តែប៉ុណ្ណោះ ! ចាំអីទៀត តោះធ្វើជាម្ចាស់ OPPO A53 ទាំងអស់គ្នា

បើនិយាយពីស្មាតហ្វូន ដែលថតរូបបានស្អាតទាំងកាមេរ៉ាស៊ែលហ្វី និងកាមេរ៉ាខាងក្រោយ គឺអតិថិជនប្រាកដជានឹកឃើញដល់ម៉ាកទូរស័ព្ទ OPPO មុនគេបង្អស់គេតែម្តង។ OPPO តែងតែផ្តល់ជូននូវផលិតផលដែលជួយសម្រួលដល់ការប្រើប្រាស់ ក៏ដូចជាការរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួនទាំងកាមេរ៉ា រូបរាង និងកម្លាំងម៉ាស៊ីមផងដែរ។ រាល់ពេលប្រកាសចេញលក់ស្មាតហ្វូន OPPO ស៊េរី A ម្តងៗ គឺតែងតែទទួលបានការគាំទ្រ និងពេញនិយមខ្លាំងយ៉ាងភ្លូកទឹក ភ្លូកដី មនុស្សផ្អើលឈូឆរពេញៗហាង។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រាល់ស្មាតហ្វូនគ្រប់ស៊េរី A ទាំងអស់គឺជាស្មាតហ្វូនកម្រិតថវិកា មានតម្លៃធូរថ្លៃសម្រាប់អតិថិជន ​និងបងប្អូនកម្ពុជាដែលស្រលាញ់ គាំទ្រនូវស្មាតហ្វូនគ្រប់ស៊េរីទាំងអស់រប​ស់ក្រុមហ៊ុន OPPO ។

ជាក់ស្តែងនៅក្នុងឆ្នាំ2020 ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនស៊េរី A ដែលជាស្មាតហ្វូនកម្រិតថវិកាមកកាន់ទីផ្សារកម្ពុជា ជាបន្តបន្ទាប់ដូចជា A31, A12 និង A92 ដែលជាស្មាតហ្វូនលំដាប់ A គ្រប់ និងល្បីរន្ទឺទូទាំងទ្វីបអាស៊ី។ មិនតែប៉ុណ្ណោះ OPPO A92 គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់រហូតដល់អស់ពីស្តុកតែម្តង ទើបក្រុមហ៊ុនសម្រេចចិត្តបញ្ចេញស្មាតហ្វូនស៊េរី A ថ្មីដើម្បីបំពេញតម្រូវការអតិថិជន។

កុំឲ្យខាតពេលយូរ តោះមកដឹងពីសមត្ថភាពខ្លាំង មុខងារពិសេសៗនៃស្មាតហ្វូន OPPO A53 ទាំងអស់គ្នា ៖
(1) រចនាបទនៃអេក្រង់ ៖ សម្រាប់អេក្រង់របស់ OPPO A53 ធំទូលាយ រចនាបែប 90Hz Neo Punch-Display ល្បឿនលឿន ហើយមានកម្រិតបង្ហាញរូបភាព Full HD+ ដែលផ្តល់នូវភាពច្បាស់គួរឲ្យកត់សម្គាល់។ ទាំងនេះគឺជាគឺជាបទពិសោធន៍ថ្មីក្នុងការទស្សនាឲ្យកាន់តែប្រសើរ និងមានផាសុកភាពខ្ពស់ដល់ភ្នែក។
(2) ថាមពលថ្ម​ ៖ សម្រាប់កម្លាំងថ្មធំរហូតដល់ 5000mAh ដោយគ្រាន់តែសាកថ្ម 44នាទីបាន 50% សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 133នាទី។ ពិសេសគឺអាចមើលវីដេអូបាន 1ថ្ងៃពេញតែម្តង។ បើប្រើធម្មតាបានរហូតដល់ទៅ 2ថ្ងៃឯណ្ណោះ។ មិនតែប៉ុណ្ណោះ អមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W ដើម្បីកាត់បន្ថយពេលវេលានៃការសាកថ្មរបស់លោកអ្នកថែមទៀតផង។

(3) កាមេរ៉ាមុខស៊ែលហ្វី ៖ ដើម្បីជាទំនុកចិត្ត និងកាន់តែធ្វើឲ្យរូបភាពកាន់តែមានភាពស្រស់ស្អាត OPPO A53 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាជំនួយសម្រស់ AI ក្នុងកាមេរ៉ា Selfie ខាងមុខកម្រិត 16MP អមមកជាមួយ AI Beauty វៃឆ្លាតក្នុងការសម្គាល់ និងផ្តល់ភាពស្រស់ស្អាតតាមភេទ អាយុ និងសម្បុរស្បែក។

បន្ទាប់ពីបានដឹងមុខងារ និងបច្ចេកវិទ្យា OPPO A53 រួចមកសាកទាយមើលថា តើតម្លៃស្មាតហ្វូនស៊េរី A នេះមានតម្លៃប្រហាក់ប្រហែលប៉ុន្មាន? សុំបង្ហើបបន្តិចចុះថា ចំពោះស្មាតហ្វូននេះគឺមានតម្លៃក្រោម $200 តែប៉ុណ្ណោះ ធានាថាលក្ខណៈសម្បត្តិល្អ មុខងារនិងបច្ចេកវិទ្យាថ្មី គុណភាព និងសមត្ថភាពល្អលើសពីតម្លៃ ពិសេសល្បឿនអស្ចារ្យកាន់តែរលូន 90Hz មិនងាយរកបានលើស្មាតហ្វូនដទៃ ដែលមានលក់លើទីផ្សារក្នុងប្រទេសកម្ពុជា។ ទាំងមុខងារ និងបច្ចេកវិទ្យាទំនើបអេម រីឯការឌីហ្សាញរូបរាងវិញកប់ ងាយស្រួលកាន់ដោយដៃម្ខាង។ ចំណែកឯពណ៌វិញធានាថាត្រូវចិត្ត ស៊ីគ្នាជាមួយនឹងរូបរាងខាងមុខ និងខាងក្រោយនៃស្មាតហ្វូននេះ។ ពិសេសរាល់ការជាវស្មាតហ្វូន OPPO A53 លោកអ្នកនឹងទទួលបានកាដូជាបាស Bluetooth មួយដ៏ស្រស់ស្អាត ស៊ីមស្មាតលេខពិសេស (Copper SIM) និងភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 12សប្តាហ៍ ថែមទៀតផង សរុបមានតម្លៃ $68 តែប្រសិនបើមិនទាន់បានបាស Bluetooth លោកអ្នកនឹងទទួលបានបណ្ណប្តូររង្វាន់ ដែលនឹងអាចឈ្នះ OPPO A53 ក្នុងមួយសប្តាហ៍ 3គ្រឿង សម្រាប់រយៈពេល 3សបា្តហ៍ សរុប9 គ្រឿង ជាមួយនឹងតម្លៃពិសេសមិនធ្លាប់មានត្រឹមតែ $189៕

ដើម្បីដឹងច្បាស់ពីល្បឿនអេក្រង់ថារលូនកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ ថាខុសគ្នាបែបណា?

- Advertisement -