អ្នកចូលចិត្តលេងហ្គេមនិង Live Streamត្រូវម៉ាច់ជាមួយនឹង​ Gaming Phone ជំនាន់ថ្មីគឺ OPPO A93

រៀងរាល់ពេលល្ងាចៗ និងពេលយប់សង្កេតឃើញថាមានការពេញនិយមខ្លាំងមែនទែនពីការ Live Stream លេងហ្គេមពីមិត្តៗយុវវ័យ ពិសេសកំពូលអ្នកលេងហ្គេមអាជីពដ៏ស្ទាត់ជំនាញ ឬហៅថា Gamers។ ក្នុងនោះក៏សង្កេតឃើញពួកគាត់បានជ្រើសរើសទូរស័ព្ទម៉ូដែលផ្សេងៗដើម្បីជាលេងហ្គេមផងដែរ។

សម្រាប់អ្នកលេងហ្គេមជំនាញៗ និងល្បីៗនៅក្នុងប្រទេសកម្ពុជាមានជាច្រើនរូបដូចជា៖ Paragon, Mengly, Harada Miki, Kelvin MK, Lee Official Gaming, KaKa 42, KBeeZ, Sento ជាដើម។ ជារៀងរាល់ថ្ងៃក៏សង្កេតឃើញថាពួកគាត់បានធ្វើការ Livestream លេងហ្គេមបង្ហាញជូនដល់អ្នកគាំទ្រ និងអ្នកដែលចូលចិត្តលេងហ្គេមដើម្បីទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។ ហើយជារឿយៗក៏ឃើញលេចវត្តមាន Gamers ល្បីៗទាំងនោះចូលរួមប្រកួតហ្គេមក្នុងកម្មវិធីធំៗផងដែរ។

ងាកមើលមកអ្នកជំនាញលេងហ្គេមឬ Gamers ចំនួន 3 រូបនេះវិញគឺពួកគាត់បានជ្រើសរើសយកស្មាតហ្វូន OPPO A93 មកប្រើប្រាស់លេងហ្គេមរហូតដល់ថ្នាក់ Live Stream ដើម្បីយក MVP ងាយស្រួលក្នុងការអូស Rank រួមមាន៖

Harada Miki បានលើកឡើង និងនិយាយយ៉ាងដូច្នេះថា «លេងហ្គេមរលូនកប់ៗ ថ្មកាន់ប្រើបានយូរ មិនឆាប់ក្តៅ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត»។

ចំណែកឯ Mengly Gamer ក៏បាននិយាយថា «កម្លាំង OPPO A93 ពិតជាខ្លាំង ថ្មមិនក្តៅ  អេក្រង់ច្បាស់ធំ Super AMOLED ហើយ Live Stream រលូនល្អ ពិតជាមិនសមជាមួយនឹងតម្លៃត្រឹម $309 សោះ»។

ដោយឡែក Sento ជាមេក្រុម SeeYouSoon ក៏បាននិយាយថា អេក្រង់ធំត្រជាក់ភ្នែកកប់ស៊េរីណាស់ជាមួយ Frame Rate រលូនត្រូវប៉ានសម្រាប់អ្នកលេងហ្គេម លេង 3-4 ម៉ោងហើយទើបអស់ថ្មម៉ាញិបពិសេសទទួលបាន MVP យ៉ាងងាយ។ បើមិនល្អ ខ្ញុំមិនយកមកលេងហ្គេមនិង LiveStream ទេ»។

ដូច្នេះ លោកអ្នកចង់ជ្រាបច្បាស់ឬទេថាហេតុអ្វី OPPO A93 ជាជម្រើសដ៏ល្អសម្រាប់អ្នកលេងហ្គេម ឬ Gamers ដែរឬទេ?

ចំណុចលេចធ្លោទី 1 ជាស្មាតហ្វូនកម្រិតថវិកាដែលមានតម្លៃត្រឹមតែ $309 ! ពិសេសបំពាក់ជាមួយបន្ទះឈីប MediaTek HelioP95 គួបផ្សំជាមួយនឹង RAM 8GB + ROM 128GB ជាមួយនឹងថាមពលថ្ម 4000mAh​ បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស​​ 18W ​ អាចលេងហ្គេមយ៉ាងរលូន ពិសេសសម្រាប់ការលេងហ្គេម 𝐇𝐲𝐩𝐞𝐫𝐄𝐧𝐠𝐢𝐧𝐞 រួមទាំងបច្ចេកវិទ្យា Game Boost និង Game Space លឿនរលូនជាមួយនឹង Screen Refresh Rate បានយ៉ាងប្រសើរ។

- Advertisement -

ចំណុចលេចធ្លោទី 2 ចង់បានទូរស័ព្ទអេក្រង់ភ្លឺៗច្បាស់ៗមែនទេ? នេះណែ៎! អេក្រង់ភ្លោះមុខ 6.43” Super AMOLED ជាមួយកម្រិតរូបភាពភ្លឺច្បាស់ ងាយស្រួលក្នុងការលេងហ្គេម និងរលូនដោយមិនប៉ះពាល់ដល់សុខភាពភ្នែក។

ចំណុចលេចធ្លោទី 3៖ សម័យនេះអ្នកណាកាន់ទូរស័ព្ទកម្រាស់ក្រាស់ៗទៀតមែនអត់? ក្រឡេកមើល OPPO A93 គឺមានកម្រាស់ដ៏ស្តើង 7.48mm ផ្តល់ភាពងាយស្រួលដាក់ចូលកាបូប ឬហោប៉ៅ កាន់លើដៃបង្ហាញភាពស៊ីវិល័យ និងស្រួលកាន់លេងហ្គេមដោយមិនចុកដៃ។

ចំណុចលេចធ្លោទី 4៖ បច្ចុប្បន្នទៅណាក៏ឃើញតែថតរូបដែរ ចឹងបើមានស្មាតហ្វូន OPPO A93 ដែលបំពាក់កាមេរ៉ា AI Portrait រហូតដល់ទៅចំនួន 6 គ្រាប់ដំបូងគេ ហើយថែមទាំងមានសមត្ថភាព ក៏ដូចជាមុខងារពិសេសខុសៗគ្នាជាច្រើនសម្បូរបែបមិនថាថតពេលថ្ងៃ ឬពេលយប់ឡើយ។

បន្ទាប់ពីបានដឹងពីមុខងារ​ និងចំណុចលេចធ្លោហើយចាំកាលទើបគិតគូរនឹងទិញ OPPO A93 ដើម្បីលេងហ្គេមឲ្យ Smooth ដូចអាយដលរបស់អ្នក ឬដូច Gamers ទាំងនេះ? គិតគូអីច្រើនទេពេកទេ! ស្មាតហ្វូន OPPO A93 តម្លៃតែ $309 តើ !

តោះ! ទស្សនាវីដេអូរបស់ Gamers ល្បីៗខាងក្រោមនេះ ដើម្បីឲ្យកាន់ច្បាស់ក្នុងចិត្ត មុននឹងសម្រេចចិត្តទិញ​ Gaming Phone មកប្រើ ៖
Harada Miki:

Mengly:

SENTO:

Advertise with us 1200×130