អស្ចារ្យ! ការថតវីដេអូភ្លោះ Dual View Video លើស្មាតហ្វូន OPPO Reno5 ធានាថាដឹងតែប្លែកខុសពីគេ !

នៅក្នុងគ្រួសារតូចមួយ ពេលសមាជិកមានកូនភ្លោះ គឺជារឿងមួយដែលសប្បាយចិត្ត រំភើប ភ្ញាក់ផ្អើល ហើយក៏ជារឿងដែលចៃដន្យ និងកម្រកើតមានផងដែរ។ រីឯបច្ចេកវិទ្យាវិញក៏ដូចគ្នាលើកនេះ OPPO Reno5 កំណែទម្រង់អាប់ដេតនូវ AI Camera ជំនាន់ 2.0 ដោយបំពាក់មក Dual View Video គឺជាមុខងារដែលអាចថតចេញពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានក្នុងពេលតែមួយ ឬហៅថា វីដេអូភ្លោះ។

ឧទាហរណ៍ថាថ្ងៃខួបកំណើត ឬ Christmas ទទួលបានកាដូពីមនុស្សជាទីស្រលាញ់ ហើយយើងចង់ថតវីដេអូដែលមានសកម្មភាព 2 ក្នុងពេលតែមួយនៅលើ OPPO Reno5 មានមុខងារថត Dual View Video ដែលអ្នកអាចថតវីដេអូទាំងកាមេរ៉ាមុខ​និងក្រោយតំណាលគ្នា ដូចនេះអ្នកអាចផ្តិតយកសកម្មភាពពេលកំពុងបើកកាដូ ហើយក៏អាចផ្តិតយកទឹកមុខសប្បាយរីករាយ ស្នាមញញឹម និងរំភើបតំណាលគ្នាខណៈពេលបើកប្រអប់កាដូនោះ។ ឃើញថាវាពិសេសកម្រិតណា?

មួយវិញទៀត រៀងរាល់ឆ្នាំក្នុងថ្ងៃឆ្លងឆ្នាំសកល ឬហៅថា Count Down មនុស្សជាច្រើនចូលចិត្តមើលកាំជ្រួច ជាមួយបរិយាកាសសប្បាយអ៊ូអរ មនុស្សច្រើនកុះករ អ៊ីចឹងប្រើមុខងារ Dual View Video នេះគឺធានាថាឡូយប្លែកខុសពីគេ ដោយកាមេរ៉ាក្រោយថតកាំជ្រួច ឬថតមនុស្សជុំវិញ រីឯកាមេរ៉ាមុខវិញថតសកម្មភាពរបស់លោកអ្នកបានយ៉ាងម៉ាអេមតែម្តង។

ហើយសម្រាប់មុខងារ Dual View Video នេះគឺមាន 3 ជម្រើសអាចជ្រើសរើសបាន (ផ្ទាំងខាងឆ្វេង និងខាងស្តាំ, ជ្រុង និងមូល)។ ចំណែកកាមេរ៉ាមុខវិញអាចសារ៉េ ឬបន្ថែមកម្រិត Beauty បានទៀតមុនពេលថត។ រីឯកាមេរ៉ាក្រោយគឺអាច Zoom ជិតឆ្ងាយបានយ៉ាងល្អអស្ចារ្យ។

ហើយឮថាស្មាតហ្វូនត្រកូល Reno ម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះជាមួយមុខងារ AI Camera ជំនាន់ 2.0 ធ្វើឲ្យអតិថិជនគ្រប់មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានគ្រប់ស្ថាប័នភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែន។

ជាក់ស្តែង រាល់ពេលឮឈ្មោះ OPPO លោកអ្នកប្រាកដជាស្រមៃនឹកឃើញដល់សមត្ថភាពថតរូបស៊ែលហ្វីស្អាតៗដោយមិនបាច់ Edit​ មុនគេបង្អស់។ លើសពីនេះ OPPO ក៏បានពង្រឹងសមត្ថភាពអភិវឌ្ឍន៍ខ្លួនកំណែទម្រង់អាប់ដេត​ បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗលើស្មាតហ្វូនរបស់ខ្លួន ពិសេសគឺ​ត្រកូល Reno ស៊េរីដែលមិនធ្វើឲ្យហ្វេនៗខកចិត្ត ខកបំណងពេលចាប់កាន់ស្មាតហ្វូនរបស់ OPPO។ ហើយទីបំផុត OPPO ទើបនឹងទម្លាយនូវស្មាតហ្វូនល្អឯកសម្រាប់ប្រចាំឆ្នាំ2021 គឺម៉ូដែល OPPO Reno5 ស្តេចទូរស័ព្ទថតរូបគ្រប់ពេលវេលា និងគ្រប់ស្ថានភាព។

ឈប់ៗ ឈប់ៗ ឆ្នាំថ្មី ឆ្នាំ2021 ឃើញថាក្រុមហ៊ុន OPPO ក៏បានបង្កើតកម្មវិធីថ្មីមួយដោយមានឈ្មោះថា Hi-5 Moment កំពុងផ្ទុះខ្លាំងស្ទើរតែគាំងវេបសាយ ដោយសារមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមថតរូបលើកដៃ​ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។

សម្រាប់ការចូលរួមលេង លោកអ្នកត្រូវរក្សាទុក ឬ Screen Shot លេខផ្សងសំណាង នោះលោកអ្នកនឹងមានឱកាសឈ្នះទូរស័ព្ទស៊េរីថ្មី OPPO Reno5 ដោយគ្រាន់តែរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 លើផេកហ្វេសប៊ុកផ្លូវការ OPPO & ហង្សមាស វេលាម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់។

យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេល។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖

https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM