ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក …!! 

(ភ្នំពេញ) ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូងអតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!

នៅចុងឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនដែលមានគុណភាពល្អលើសតម្លៃនឹកស្មានមិនដល់ជាមួយអេក្រង់ធំភ្លឺច្បាស់ឥតខ្ចោះ (Awesome Screen) , កាមេរ៉ាមុខក្រោយថតច្បាស់គ្រប់ប្លង់គ្មានទាស់ (Awesome Camera), ថាមពលថ្មធំប្រើបានយូរបញ្ចូលឆាប់ពេញ (Long Lasting Battery)… និងលក្ខណៈពិសេសទាក់ទាញជាច្រើនសម្រាប់ជាកាដូឆ្នាំថ្មីជូនអតិថិជនទាំងអស់ក្នុងពិភពលោក និងជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង!

Samsung Galaxy A12 ដែលទើបតែចេញលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើងពេលនេះគឺមានរូបរាងស្រស់ស្អាតទាក់ទាញ…មានអេក្រង់ធំ…ថាមពលថ្មធំ…កាមេរ៉ាក្រោយ 4 គ្រាប់ (កាមេរ៉ាគោលមានមេហ្គាភិចស៊ែលធំ)…បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោ…បច្ចេកវិទ្យាសាកថ្មលឿនឆាប់ពេញ…និងមានតម្លៃសមរម្យបំផុត…! លោកអ្នកដែលកំពុងអានព័ត៌មាននេះអាចនឹងមិនទាន់ជឿនៅឡើយ…ប៉ុន្តែលោកអ្នកប្រាកដជាមានភាពភ្ញាក់ផ្អើល និងសរសើរពេលបានឃើញ ឬកាន់ផ្ទាល់ជាក់ជាពុំខានឡើយ!

ចង់ដឹងថា Samsung Galaxy A12 មានភាពទាក់ទាញ និងអស្ចារ្យបែបណានោះ…សូមមកមើលជាមួយគ្នា៖

* ប្រភេទអេក្រង់៖ Infinity-V Display

* ទំហំអេក្រង់៖ 6.5” HD+

* កាមេរ៉ាមុខ៖ 8 MP (F2.2)

* កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 5MP + 2MP + 2MP

* មេម៉ូរី (RAM)៖ 4GB

* អង្គផ្ទុក៖ 128 GB

* ល្បឿនដំណើរការ៖ Octa-core MTK6765(G35) (Up to 2.3 GHz)

* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0

* មុខងារដោះសោ៖ ស្កេនខ្ចៅដៃលើផ្ទៃចំហៀង

* សេវា៖ 4G LTE

* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

* តម្លៃ៖ $ 179 ប៉ុណ្ណោះ!

អាចនិយាយបានថា Samsung Galaxy A12 តម្លៃត្រឹមខ្ទង់ប៉ុណ្ណឹង ហើយបំពាក់ (Specs) បែបនេះគឺពិតជាស្មាតហ្វូនទំនើបទាន់សម័យកប់មួយ និងជាជម្រើសកាដូស្មាតហ្វូនឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់អ្នក…ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់!

បើចង់ដឹងច្បាស់លោកអ្នកអាចអញ្ជើញទៅសាកសួរ ឬប៉ះផ្ទាល់បាននៅតាមបណ្តាដេប៉ូ ឬហាងចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត! សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-20 32 32។