OPPO នឹងបង្ហាញគំនិតផ្តួចផ្តើមបច្ចេកវិទ្យាសាកថ្មសមិទ្ធិផល 5G និងការច្នៃប្រឌិតសាកថ្មឥតខ្សែ ក្នុងព្រឹត្តិការណ៍ MWC Shanghai 2021

នៅថ្ងៃទី 22 កុម្ភៈឆ្នាំ 2021 នៅទីក្រុងហ្សិនជិន ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតឈានមុខបានបង្ហើបថា ខ្លួននឹងបង្ហាញអំពីការគំនិតនិងបច្ចេកវិទ្យាថ្មីៗនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ MWC Shanghai 2021 (MWCS)  ។ ចាប់ពីថ្ងៃទី 23 ដល់ 25 ខែកុម្ភៈ ក្រុមហ៊ុន OPPO នឹងបង្ហាញលទ្ធផលនៃការសាកល្បងថ្មីៗនៅក្នុងលំហនៃល្បឿននិងបច្ចេកវិទ្យា 5G ដោយរួមជាមួយដៃគូ ក៏ដូចជាការអភិវឌ្ឍនាពេលអនាគតនៃបច្ចេកវិទ្យាសាកថ្ម គំនិតជាទម្រង់រូបរាងថ្មីនៃស្មាតហ្វូន (Smartphone Concepts) និងឧបករណ៍បច្ចេកវិទ្យា (IoT)។

សាកលឿនជាងមុន តម្រូវចិត្តមនុស្សគ្រប់គ្នាOPPO នឹងបង្ហាញពីបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មី ជាមួយនឹងស្មាតហ្វូនរុញពន្លាអេក្រង់បាន គឺ OPPO X 2021 ក៏ដូចជាការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាសាកថ្មលឿនបំផុត VOOC ។ ​ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនោះ នឹងត្រូវបានបង្ហាញដោយគំនិតផ្តួចផ្តើមជាសកល​ ដែលមានគោលបំណងផ្តល់ជូននូវការសាកថ្មកាន់តែងាយស្រួល និងរហ័ស គ្រប់តម្រូវការនៃជីវិតប្រចាំថ្ងៃ។ OPPO បាននាំមុខក្នុងបច្ចេកវិទ្យាសាកលឿន ចាប់តាំងពីការចេញបច្ចេកវិទ្យា VOOC លើកដំបូង ក្នុងឆ្នាំ 2014។ MWC ក្រុងស៊ាងហៃ 2021 នេះ នឹងផ្តល់ឱកាសក្នុងការបង្ហាញពីការច្នៃប្រឌិតនិងភាពជាដៃគូថ្មីៗ ដែលនឹងពង្រីកប្រព័ន្ធអេកូឡូស៊ី (ecosystem) នាពេលអនាគត ដើម្បីបំពេញតម្រូវការមនុស្សច្រើនជាងមុន តាមរយៈឧបករណ៍វៃឆ្លាតថ្មីៗច្រើនជាងមុន ។លទ្ធភាពនៃបច្ចេកវិទ្យា 5Gបន្ទាប់ពីការសាកល្បងជោគជ័យយ៉ាងច្រើនក្នុងឆ្នាំ 2020 អតិថិជននឹងឃើញការបង្ហាញផ្ទាល់នៃការសាកល្បងល្បឿន 5G mmWave របស់ OPPO នៅសាលពិព័រណ៌របស់ក្រុមហ៊ុន China Unicom ។ បច្ចេកវិទ្យា 5G mmWave ដំណើរការស៊ីគ្នាជាមួយនឹងកម្មវិធី 5G ជំនាន់ថ្មី ជាមួយនឹងលក្ខណៈពិសេសដែលក្នុងឧបករណ៍វៃឆ្លាត CPE​​​ 5G របស់ OPPO ដែលនឹងត្រូវដាក់បង្ហាញនៅ MWC​ ​ក្នុងក្រុងស៊ាងហៃ ឆ្នាំនេះ  ។ ឧបករណ៍ OPPO CPE ​5G នឹងប្រែក្លាយ5G ទៅជាប្រព័ន្ធWi-Fi មានស្ថេរភាពនិងមានល្បឿនលឿន។ OPPO បានធ្វើការជាមួយដៃគូក្នុងវិស័យផ្នែកឧស្សាហកម្មឈានមុខគេ ដូចជាក្រុមហ៊ុន Ericsson ថែមទាំងជំរុញការអភិវឌ្ឍដំណោះស្រាយពីរអង់តែនដែលមានកម្មសិទ្ធិប្រើប្រាស់យ៉ាងទូលាយ ។ ឧបករណ៍ CPE 5G ធ្វើឱ្យការតភ្ជាប់ល្បឿនលឿនក្លាយជាការពិត ងាយស្រួលប្រើក្នុងផ្ទះជាមួយនឹងឧបករណ៍វៃឆ្លាតពិតៗនាពេលអនាគត។

លោក William Liu នាយកផ្នែកទីផ្សារសកលនៃក្រុមហ៊ុន OPPO បាននិយាយថា“ មេឃដែលខ្ពស់ឆ្ងាយគឺជាដែនកំណត់សម្រាប់ក្រុមហ៊ុន OPPO ។ ក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ 2021 (MWCS) ក្រុងសៀងហៃនេះ យើងនឹងបង្ហាញពីបច្ចេកវិទ្យាសាកថ្មជំនាន់ក្រោយ ព្រមទាំងបង្ហាញពីរបៀបដែលក្រុមហ៊ុន OPPO ពង្រីកសាជីវរកម្មរបស់ខ្លួនពីស្មាតហ្វូន ទៅផ្នែកផ្សេងៗក្នុងឧស្សាហកម្មនេះផងដែរ។“

សម្រាប់ព័ត៌មានបន្ថែមការច្នៃប្រឌិតរបស់ OPPO លោកអ្នកអាចតាមដានបន្ថែមដែលនឹងផ្សព្វផ្សាយពីព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ MWC Shanghai 2021 (MWCS) នាថ្ងៃសម្ពោធផ្ទាល់តែម្តង។