OPPO អាចនឹងធ្វើឱ្យពិភពលោកនឹងប្រែប្រួលជឿនលឿនខ្លាំងបែបណា​​ បើបច្ចេកវិទ្យា5G ផ្គួបគ្នានឹង IoT

មនុស្សម្នាមួយចំនួនបានធ្លាប់ដឹង ធ្លាប់យល់ខ្លះ អំពីឧបករណ៍វៃឆ្លាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ (Smart Home) ឬក្នុងការិយាល័យធ្វើការ (Smart Office) ។ តើអ្វីដែលធ្វើឱ្យឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតទាំងនោះរឹតតែពិសេស? អ្នកនឹងមានអារម្មណ៍ថារឹតតែល្អប្រសើរនាអនាគត ប៉ុន្តែថាតើឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតទាំងនេះនឹងធ្វើឱ្យជីវិតរបស់យើងប្រសើរឡើងដោយរបៀបណា? ។ តាមរយៈការភ្ជាប់ឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតក្នុងផ្ទះ និងកន្លែងធ្វើការ នោះនឹងបើកផ្លូវឱ្យយើងទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួល កាន់តែរីករាយ ថែមទាំងធ្វើការប្រកបដោយលទ្ធផលល្អជាងមុន និងជីវិតកាន់តែរស់រវើក។

ប៉ុន្តែបើយើងឈោងចាប់យកគំនិតនៃការភ្ជាប់ពិភពលោកដ៏ពិតៗជាមួយពិភពអ៊ីនធើណេត យើងត្រូវតែពឹងផ្អែកលើការតភ្ជាប់ទាំងនោះ។ ការតភ្ជាប់បច្ចេកវិទ្យា 5G ដែលមានល្បឿនលឿន និងភាពរអាក់រអួលទាបបំផុត នោះការប្រាស្រ័យទាក់ទងជិតៗគ្នាកាន់តែងាយស្រួល។ កត្តានេះហើយធ្វើឱ្យមានដំណោះស្រាយដ៏ធំទូលាយរឹតតែងាយស្រួល ដោយសារតែឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត (IoT)។

ប្រាកដណាស់អ្នកពេញចិត្តនិងចង់បានបច្ចេកវិទ្យា 5G តែអ្នកត្រូវប្រើឱ្យត្រូវកន្លែងផងដែរ។ ដូច្នេះហើយបានជាយើងបានបង្កើតឧបករណ៍ CPE 5G គឺ Omni។ នៅពេលដែលអ្នកដោតស៊ីមកាត 5G ទៅក្នុងបច្ចេកវិទ្យានេះនាពេលអនាគតនេះ វាបំលែងបច្ចេកវិទ្យាសញ្ញាទូរសព្ទ 5G ទៅជា Wi-Fi ដ៏មានស្ថេរភាព ដែលអ្នកអាចទទួលបានអត្ថប្រយោជន៍ពី 5G មិនថានៅក្នុងគេហដ្ឋាន​ (Home) ឬនៅការិយាល័យ (Office) ឬសូម្បីតែកន្លែងសាធារណៈក៏ដោយ (Pulblic Areas)។

  • ការលេងហ្គេមគ្មានដែនកំណត់ៈ អ្នកនឹងមិនដកខ្លួនចេញពីការលេងហ្គេមជាមួយមិត្តភក្តិ តាមអនឡាញ ក៏ដោយសារតែ​ល្បឿនលឿនខ្លាំង ជាមួយនឹងពណ៌ច្បាស់និងស្រស់ស្អាត។ អ្នកមិនចាំបាច់មានគណនីក៏បាន ក៏អ្នកអាចលេងលើកន្លែងផ្ទុកទិន្នន័យដោយផ្ទាល់(cloud) ។
  • ការគ្រប់គ្រងថាមពលដ៏វៃឆ្លាតៈ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅអាកាសយានដ្ឋាន ប៉ុន្តែភ្លេចបិទប្រព័ន្ធកម្តៅនៃឧបករណ៍បច្ចេកវិទ្យានៅផ្ទះ នោះនឹងមិនមាន​បញ្ហាទេ អ្នកអាចបិទប្រព័ន្ធកម្តៅដែលបានភ្ជាប់ទូរសព្ទរបស់អ្នកដោយបញ្ជាពីទូរសព្ទផ្ទាល់។
  • ការប្រជុំតាមវីដេអូរលូននិងច្បាស់ៈ ការប្រជុំ ឬខលជាវីដេអូ​ តែងតែមិនសូវរលូន។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា 5G នោះនឹងមិនមានការដាច់ទំនាក់ទំនង ឬយឺតយ៉ាវនោះទេ ដែលអ្នកអាចចែករំលែកការសន្ទនាជាវីដេអូទាំងនោះ ទៅកាន់អេក្រង់កម្រិត 4K និងមើលឃើញសហការីរបស់អ្នកយ៉ាងច្បាស់។
  • មិនមានការកុងគ្នាកម្រិតបញ្ជូនទិន្នន័យ៖ មិនថាអ្នកកំពុងនៅក្នុងការប្រគំតន្រ្តីធំៗដែលកំពុងសម្តែងបទចម្រៀងដែលមិត្តភក្តិអ្នកចូលចិត្ត ហើយអ្នកចង់ផ្ញើវីដេអូឱ្យមិត្តភក្តិឃើញបានលឿន ប៉ុន្តែទោះជាមានអ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀតក៏ចង់ផ្ញើវីដេអូឱ្យដែរ នោះបច្ចេកវិទ្យា5Gផ្តល់ជូននូវល្បឿនកប់ដោយមានកម្រិតបញ្ជូនខ្លាំងគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នា។
  • អ្នកអាចធ្វើការបានគ្រប់កន្លែង៖ អ្នកមានគម្រោងដ៏ធំមួយដែលត្រូវជួបអតិថិជននៅថ្ងៃស្អែកហើយអ្នកត្រូវប្រមូលអ្វីៗ និងឯកសារទិន្នន័យទាំងអស់រួមគ្នា តែអ្នកមិននៅការិយាល័យ​ តែកុំបារម្ភអ្នកអាចទាញយកឯកសារដែលមានទំហំធំរាប់រយGB ពីម៉ាស៊ីនផ្ទុកទិន្នន័យឯកសារពីក្រុមហ៊ុនតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងអាចអាប់ឡូតឯកសារនេះពីរបីទម្រង់បន្ថែមទៀតភ្លាមៗផងដែរ។

ចក្ខុវិស័យអនាគតនៃឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត(IoT) ដែលលឿនខ្លាំង គឺជាគោលដៅរបស់ OPPO ។ យើងបានដឹងពីដំបូង ដោយផ្តើមអភិវឌ្ឍ Omni ដើម្បីឈានដល់គោលដៅ គឺពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងគឺមិនមែនគ្រាន់តែរចនានោះទេ​ ដោយបច្ចេកវិជ្ជាពីរក្នុងចំណោមបច្ចេកវិទ្យាទាំងនោះ គឺជាចំណុចស្នូលនៃឧបករណ៍ 5G CPE ដោយធ្វើការផ្គួបរួមគ្នា។

ប្រព័ន្ធបច្ចេកវិទ្យាអង់តែន O-Reserve 5G ប្រើហ្រេ្វកង់ Sub-6GHz 5G ដោយជ្រើសរើសអង់តែន​ 4ក្នុងចំណោម8 ដោយស្វ័យប្រវត្តិក្នុងពេលតែមួយ ដើម្បីទទួលបានសញ្ញាឬល្បឿនល្អបំផុត។ ក្នុងពេលជាមួយគ្នានោះអង់តែន O-Motion 5G អាចបង្វិលខ្លួនបានមុំ 360ដឺក្រេ ដែលជាហេតុជួយអង់តែន2 អាចចាប់យកសញ្ញាmmWave បានល្អបំផុត។ ប្រព័ន្ធទាំងពីរនេះដំណើរការដោយរលូន ដោយប្រើម៉ូឌឹម Snapdragon X55 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងបន្ទះឈីបដ៏មានអានុភាពខ្លាំង ដែលប្រើសម្រាប់បច្ចេកវិទ្យា 5G ដើម្បីទទួលបានសញ្ញាខ្លាំងនិងគួរឱ្យទុកចិត្តបំផុតដែលអាចធ្វើទៅបាន គ្រប់ទីកន្លែងដែលអ្នកដាក់ឧបករណ៍ Omni ។

របកគំហើញបច្ចេកវិទ្យាទាំងនេះអាចធ្វើទៅបាន ក៏ដោយសារតែមានកិច្ចប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូ ដោយធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជាក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Ericsson និង Keysight Technologies ដែលជួយឱ្យយើងរចនាម៉ូដ 5G បានយ៉ាងល្អឥតខ្ចោះ និងបានសាកល្បងបានយ៉ាងហ្មត់ចត់។ ក្រុមហ៊ុន OPPO មានក្តីរំភើបយ៉ាងខ្លាំង ចំពោះកិច្ចប្រតិបត្តិការនេះ ដែលយើងនឹងទៅដល់ពិភពនៃឧបករណ៍ផ្ទាល់ខ្លួន ឧបករណ៍ការងារក្នុងផ្ទះ (Home) ការធ្វើការងារក្នុងការិយាល័យ​ (Office) និងក្នុងការធ្វើដំណើរ (Travelling)។

លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ នោះនឹងយល់អំពីចំណុខលម្អិតនិងអត្ថប្រយោជន៌ពី ​CPE 5G Omni

អ្នកប្រើប្រាស់ដែលមានចំណាប់អារម្មណ៍ក៏អាចឆែក website ផ្លូវការខាងក្រោមនេះផងដែរ

https://www.oppo.com/en/accessory-5g-cpe-omni/