អស្ចារ្យ! OPPO Reno6 Z 5G មានសមត្ថភាពខ្ពស់អាចបង្កើតរូបភាពដ៏រស់រវើក និងប្លែកជាមួយមុខងារ «Bokeh Flare Portrait»

កាលពីមុនអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរូបភាពស្អាតៗមានផ្ទៃខាងក្រោយព្រិលៗ និងខ្លះទៀតមានគ្រាប់ពន្លឺភ្លើងតូចៗព្រាលៗ ដែលភាគច្រើនគេតែងថតចេញពីកាមេរ៉ាអាជីពមែនអត់? ពេលនេះអ្នកទាំងអស់គ្នាលែងពិបាកនឹងស្ពាយយកកាមេរ៉ាអាជីពធំៗធ្ងន់ៗតាមខ្លួនទៀតហើយ។ OPPO បាននាំយកស្មាតហ្វូនត្រកូល Reno Series ម៉ូដែលថ្មីចុងក្រោយគេបង្អស់គឺ OPPO Reno6 Z 5G ដែលហ្វេនៗ អតិថិជន និងអ្នកនិយមស្រលាញ់ប្រ៊េន OPPO ប្រាកដជាបានដឹងរួចមកហើយថា OPPO Reno Series គឺតែងតែនាំមុខគេលើបច្ចេកវិទ្យាថតបែប Portrait ដ៏ទាន់សម័យ ទាក់ទាញ និងអាចផ្តិតយករូបភាពលេចធ្លោៗគ្រប់វិនាទីរបស់លោកអ្នកមិនឲ្យរំលងឡើយ។

ឧទាហរណ៍ជាក់ស្តែងមុខងារ «Bokeh Flare Portrait» លើស្មាតហ្វូន OPPO Reno6 Z 5G នេះអ៊ីចឹងគឺវាគាំទ្រទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងការផ្តិតយកទេសភាពស្អាតៗមិនថាពេលថ្ងៃ និងពេលយប់ គ្រប់ពេលវេលាគ្រប់ទីកន្លែងពីផ្ទៃខាងក្រោយធម្មតាប្តូរទៅជាផ្ទាំងព្រាលៗនិងមានពន្លឺអំពូលភ្លើងព្រិលៗបែបកាមេរ៉ាអាជីព DSLR ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយរូបភាពប្រកបដោយពន្លឺស្រទន់បែបមនោសញ្ចេតនា និងមានភាពទាក់ទាញខ្លាំង។ ដូច្នេះបើចង់បានរូបភាពដ៏អស្ចារ្យ​ស្អាតៗគ្រប់កាលទេសៈ សូមកុំភ្លេចជ្រើសរើស OPPO Reno6 Z 5G ផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក។

ដោយឡែកសម្រាប់តម្លៃរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G ដែលទើបប្រកាសសម្ពោធកាលពីថ្មីៗនេះគឺមានតម្លៃត្រឹមតែ $419 ប៉ុណ្ណោះ។ ហើយបើធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះដល់ថ្ងៃទី07 ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូតម្លៃរហូតដល់ទៅ $197 រួមមានដូចជា៖ កង្ហារ (តម្លៃ $39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ($29), ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍។​ សូមរួសរាន់ធ្វើការកក់ទុកមុន (Pre Order) ឲ្យបានមុនដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានសំណាងចាប់កាន់ OPPO Reno6 Z 5G បានមុនគេ!

ដើម្បីចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ ៖