អាថ៌កំបាំងដែលលែងជាអាថ៌កំបាំងតទៅទៀតរបស់តារាទាំង 8 ដួងខ្លាចរបស់ប្លែកៗដែលហ្វេនៗគិតស្មានមិនដល់!! មានរូបភាព

សូមប្រាប់ថា ភាពភ័យខ្លាច ជារឿងធម្មតារបស់មនុស្ស គ្រប់គ្នាសុទ្ធតែមានភាពភ័យខ្លាច មិនថាខ្លាចខ្មោច ខ្លាចពស់ ខ្លាចសត្វល្អិត ដង្កូវ ពេងពាង ហើយនៅច្រើនទៀត តែភាពភ័យខ្លាចពួកនេះវាធម្មតាទៅហើយ នៅពេលដែលមកជួបតារាៗទាំងអស់ផ្ដល់បទសម្ភាសន៍ពីអ្វីដែលខ្លួនខ្លាចប្លែកមែនទែន

 

ជាតារាត្រូវតែខ្លាចរបស់ប្លែក វិនាទីនេះប្រហែលជាពិតមែនហើយ នៅពេលតារាល្បីរបស់ផ្ដល់បទសម្ភាសន៍របស់ដែលខ្លួនខ្លាច បើគ្រប់គ្នាស្ដាប់ហើយប្រហែលជាត្រូវនិយាយថា ហាក! ត្រូវខ្លាចដែលមែន

Kimberly ខ្លាចមេអំបៅ

នរណាទៅដឹងថាកញ្ញាកូនកាត់យ៉ាង Kimberly មកខ្លាចមេអំបៅ ដល់ថ្នាក់មានអ្នកដែលពាក់អាវរូបមេអំបៅហើយមកនៅជិតៗនាងក៏ខ្លាចដែរ ធ្លាប់មានអ្នកពត៌មានពាក់អាវស្រដៀងមេអំបៅមកសម្ភាសន៍នាង ធ្វើអោយនាងភ្ញាក់ផ្អើលស្រែកតែម្ដង ព្រោះ Kim ធ្លាប់ត្រូវគេធ្វើបាបកាលពីនៅក្មេងៗ ទើបចងចាំមិនភ្លេចមកដល់សព្វថ្ងៃនេះ ក្រៅពីនេះនៅប្រាប់ទៀតថា សត្វដែលអាចហោះបានក៏ខ្លាចដូចគ្នា

Mum ខ្លាចធ្មេញក្លែងក្លាយ

អ្នកកំប្លែងលំដាប់ទី 1 របស់ប្រទេសថៃយ៉ាង Mum Jokmok ខ្លាចធ្មេញក្លែងក្លាយខ្លាំងណាស់ ហ្វេនៗអ្នកគាំទ្រកំប្លែងធ្លាប់ឃើញ Mum ត្រូវគេយកធ្មេញក្លែងក្លាយមកបន្លាចក្នុងកម្មវិធីជាញឹកញ៉ាប់ ចំណែកឯងមូលហេតុដែលធ្វើអោយខ្លាចនោះគឺ ធ្លាប់ប្រហែសខ្លួនផឹកទឹកក្នុងកែវដែលមានធ្មេញនៅក្នុងនិង ទើបចាំក្នុងចិត្តមកដល់ពេលនេះ

Pong Kaphon ខ្លាចត្រីប្លាធូ

អ្នកណាទៅជឿថា ពិធីករក្នុងកម្មវិធីខ្មោចមកជាយូរ Pong Kaphon មកខ្លាចត្រីប្លាធូ ព្រោះពេលនៅក្មេងៗធ្លាប់ជិះកង់បុកគូទឡានដែលដឹងត្រីប្លាធូ ធ្វើអោយខេងត្រីប្លាធូធ្លាក់មកលើខ្លួន ទើបវាលងបន្លាចមកដល់សព្វថ្ងៃនេះ

Yaya Furby 

តារាស្រីល្បីឈ្មោះយ៉ាង Yaya-Urasaya មិនខ្លាចទេចិញ្ចក់ មិនខ្លាចសត្វល្អិត តែនាងខ្លាចរូប Furby ព្រោះបងស្រីធ្លាប់យកមកបន្លាច ព្រមទាំងប្រាប់ថាវាធ្លាប់ស៊ីមនុស្សរួចមកហើយ រឿងនេះធ្វើអោយ Yaya និយាយថាលាហើយអត់នៅទេ

Ter Chantwitch ខ្លាចកែវទទេរនៅជាយតុ

ប្លែកៗសូមលើកអោយតារាប្រុស Ter Chantwitch ដែលខ្លាចក្នុងការដាក់កែវទឹកនៅជាយតុ ទោះបីកំលោះ Ter Chantwitch មិនសូវជាមកប្រាប់មូលហេតុថាហេតុអ្វីបានជាខ្លាច ប៉ុន្ដែគ្រប់គ្នាសម្លឹងឃើញថា ពិតជាប្លែក ក្រៅពីនេះ Doctor Kong នៅធ្លាប់ផុសជូនពរថ្ងៃកំណើតកំលោះ Ter ព្រមទាំងបង្អាប់ថា រក្សាការខ្លាចនិងដាក់កែវទឹកនៅជាយតុបន្ដទៀត ចំណែកខាងកំលោះ Ter បានចូលមកឆ្លើយតបអគុណ មុននិងប្រាប់ថា Doctor Kong គួអោយស្រលាញ់និងកំប្លែងពិតៗ

Baifern Pimchanok, Pu Praya និង  Nikki Nachat ខ្លាចមាន់

កញ្ញា ក កៃ ត្រូវទឹកភ្នែក នៅពេលបានដឹងថាតារាៗជាច្រើនខ្លាចមាន់ ដូចជា តារាស្រី Baifern ធ្លាប់ប្រាប់បង្ហាញថា ខ្លួនមានរោគខ្លាចមាន់ដោយគ្មានហេតុផល តែមានអារម្មណ៍ខ្លាចមាត់ទទះស្លាប់ ខាងតារាសម្ដែងស្រី Pu Praya ក៏ខ្លាចមាន់ដូចគ្នា ព្រោះនាងធ្លាប់ត្រូវមាន់ចិកពេលនៅក្មេងៗ ធ្វើអោយនាងខ្លាចមកដល់សព្វថ្ងៃនេះ​ និងម្នាក់ទៀតគឺ Nikki ខ្លាចមាន់ខ្លាំងណាស់ ព្រោះតែជិតអស់ជីវិតដោយសារមាន់ នៅពេលខ្លួនទៅលេងជាមួយកូនមាន់ហើយត្រូវមេវាដេញច្រាស

អត្ថបទដោយ : នីត្តា