អ្នកមើលក៏រំភើបជំនួសដែរ! Chompoo Araya ស្រែកចង់លស់ព្រលឹងពេលឃើញ Knot Witsarut ជាស្វាមីយកកាដូមកអោយថ្ងៃខួបកំណើត….! មានរូបភាព

Chompoo Araya សប្បាយចិត្តបំផុតនៅពេលស្វាមីជាទីស្រលាញ់ Knot Witsarut ថយឡានទំនើប  Lamborghini ស្លាក់លេខពណ៌ក្រហមទុកជាកាដូដ៏ពិសេសនៅក្នុងថ្ងៃកំណើត

ជាគ្រួសារដែលគួអោយស្រលាញ់ខ្លាំងណាស់ សម្រាប់គ្រួសាររបស់តារាស្រីកំពូលហ្វេសិន Chompoo Araya ជាមួយស្វាមីអ្នកជំនួញធំព្រមជាមួយកូនៗប្រុសទាំងពីរ Shayfa-Phayu ឃើញហើយថាទោះបីជាដំណើរកំសាន្ដណា 4នាក់ម៉ាក់ប៉ាកូនក៏តែងតែលើកជាទ័ពទៅជាមួយគ្នារហូត រួមទាំងនៅក្នុង lifestyle របស់ម៉ាក់ Chompoo ជារៀងរាល់ថ្ងៃក៏តែងតែនៅជាមួយកូនៗ នាំគ្នាធ្វើកិច្ចការមិនថាជាការចូលផ្ទះបាយធ្វើម្ហូប ឬដាំដើមឈើប៉ះបន្លែមកអោយលោកយាយយកមកធ្វើម្ហូប សូមប្រាប់ថាជាកិច្ចការដែលមើលលទៅពោរពេញទៅដោយស្នាមញញឹម

អាចនិយាយបានថាបំពេញតួនាទីបានយ៉ាងល្អប្រសើរនិងមិនអាចរកគុណវិបត្តិចំនុចឃើញនោះឡើយ រហូតដល់ស្វាមីធ្លាប់ផ្ដល់បទសម្ភាសន៍និយាយពីភរិយាស្រស់ស្អាតព្រមទាំងកោតសរសើរក្នុងការមើលថែកូនបានយ៉ាងល្អ ជាមោទនភាពរបស់ស្វាមីជាខ្លាំង

ជាក់ស្ដែងនៅថ្ងៃទី 28 មិថុនា 2021 ជាថ្ងៃកំណើតរបស់ភរិយាដោយក្ដីស្រលាញ់ស្វាមីកំពូលសង្ហាបានជូនឡានទំនើបនិងតម្លៃថ្លៃដល់ភរិយាជាទីស្រលាញ់ទុកជាកាដូលួងចិត្ត គ្រាន់តែឃើញភ្លាមម៉ាក់ Chompoo ដល់ថ្នាក់ស្រែកមួយទំហឹងតែម្ដង

ដោយបញ្ជាក់តាមឃ្លាថា  “Finally one of my own! Thank u papa kaa. And speacial thx to P’@natapichat & @lamborghinirenazzomotor kaaa”

អត្ថបទដោយ : នីត្តា