កុមារីល្អហួសត្រូវបានសារពត៌មានថៃចុះផ្សាយពីសម្រស់រឹតធំរឹតស្អាត និងភាពស្រដៀងគ្នាជាមួយYaya!!

កុមារីល្អហួស(Laor Hours) នាងតូចដែលមានទាំងរូបសម្រស់ស្រស់ស្អាតគួរឲស្រលាញ់និងទឹកដមសម្លេងពិរោះ កាលពីថ្មីៗនេះត្រូវបានសារពត៌មានក្នុងប្រទេសថៃមួយកន្លែងបានចុះផ្សាយពីរូបនាងទៀតហើយ។ តាមរយះសារពត៌មានថៃ Kapook បានឲដឹងថា​នាងតូច Laor Hours ដែលកាលពី៣ឆ្នាំមុនបានល្បីក្នុងបណ្ដាញសង្គមប្រទេសថៃថាមានសម្រស់ស្អាតស្រដៀងនាងតួឯកស្រីនាង Yaya Urassaya ពេលនេះរឹតធំរឹតស្រស់ស្អាតទ្វេរឡើង។

សារពត៌មានថៃមួយនេះបានបន្ដឲដឹងទៀតថាពេលនេះ Laor Hours មានអាយុរបាន១៣ឆ្នាំហើយ ទន្ទឹមនឹងរូបសម្រស់ស្រស់ស្អាត Laor Hours ក៏មានទាំងទឹកដមសម្លេងពិរោះចម្រៀង Cover បានទាំងបទថៃនិងខ្មែរមានអ្នកគាំទ្រកាន់តែខ្លាំងឡើង។ ថែមទាំងបានបង្ហោះរូបនាងតូច Laor Hours ក្នុងពេលបច្ចុប្បន្នបង្ហាញសម្រស់ពេលធំឡើងផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ